ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលកំពុងវិនិយោគចម្ការដូងប្រេង និង និងចម្ការកៅស៊ូ នៅក្នុងខេត្តព្រះសីហនុ បានអះអាថា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនគោរពការសន្យារបស់ខ្លួន ដោយមិនបាន សាងសង់ផ្លូវឆ្លងកាត់ផ្លូវល្បឿនលឿន នៅត្រង់ចំណុចចំការ ឱ្យបុគ្គលិកខ្លួនឆ្លងកាត់។
អ្នកឧកញ៉ាមហាសេដ្ឋីកសិកម្មកម្ពុជា រូបនេះ បញ្ជាក់ថា លោកគ្រោងចំណាយថវិកាអស់ប្រមាណជាមួយលានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើផ្លូវឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ- ខត្តព្រះសីហនុនៅត្រង់ចំណុចចំការកៅស៊ូ និងចំការដូងប្រេងរបស់អ្នកឧកញ៉ា ដើម្បីអាចអោយបុគ្គលឹក កម្មករ ប្រជាជន អាចធ្វើ និង ចរាចរណ៍ទៅមក បាន។
ការសម្រេចសាងសង់ផ្លូវឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ បន្ទាប់ពីក្រុមហ៊ុនក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននេះ មិនបានអនុវត្តតាមកិច្ចសន្យានៅចំពោះមុខក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអះអាងថា មិនមានលុយចំណាយលើការសាងសង់ផ្លូវនៅត្រង់ចំណុចខាងលើនោះទេ ។
អ្នកឧកញ៉ ម៉ុង ឬទ្ធីបានសរសេររៀបរាប់នៅលើបណ្តាញសង្គមក្នុងន័យដើមថា ខ្ញុំមានចិត្តរំភើបសប្បាយរីករាយខ្លាំងណាស់នៅពេលដែល តំណាងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខត្តព្រះសីហនុដោយឆ្លងកាត់តាមចំការកៅស៊ូ និងចំការដូងប្រេង ។
អ្នកឧកញ៉ា បន្តថា តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនសុំជួបខ្ញុំ ដើម្បីពិភាក្សាគ្នាជាច្រើនលើក ខ្ញុំមិនដែល ជំទាស់និង សំណូមពរពួកគាត់ម្តងណានោះទេ ប៉ុន្តែ ខ្ញុំមានសំណូមពរទៅវិញថា អស់លោកមកសាងសង់ផ្លូវចំកណ្តាលចំការខ្ញុំ ដែលមិនអាចអោយបុគ្គលឹក កម្មករ ប្រជាជន អាចធ្វើ ចរាចរណ៍ទៅមក ដើម្បីថែទាំប្រមូលផលដំណាំរបស់ខ្ញុំបានទៀតទេ ដូច្នេះ ហើយខ្ញុំមិនយល់ទាស់ និងការអភិវឌ្ឍន៍នេះទេ ប៉ុន្តែ លោកត្រូវសាងសង់ផ្លូវឆ្លងកាត់អោយខ្ញុំដែលមានទទឹងយ៉ាងតូចបំផុត១៣ម៉ែត្រ កំពស់យ៉ាងទាប បំផុត៥ម៉ែត្រ ហើយជាផ្លូវដែលអាចប្រើប្រាស់បានដោយ សុវត្ថិភាពពួកគាត់ក៏បានទទួលយកទៅអនុវត្តតាមសំណូមព របស់ខ្ញុំនៅចំពោះ មុខមន្ត្រីក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
បើតាម អ្នកឧកញ៉ា នៅក្រោយពេលផ្លូវល្បឿនលឿនត្រូវបានស្ថាបនារួចរាល់ព្រមទាំងបានដំណើរកា ដូចប្រីយមិត្តយើងបានឃើញហើយ នៅឡើយតែមិនទាន់មកអនុវត្តតាមការសន្យាអោយបានត្រឹមត្រូវ ។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនបានទៅជួបជាមួយនិង តំណាងក្រុមហ៊ុនរបស់ខ្ញុំ ដើម្បីពិនិត្យដល់ទីកន្លែង និង ពិភាក្សាគ្នារកដំណោះស្រាយលើកិច្ចការងារនេះ ជាលទ្ធផល តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនឆ្លើយថា ពេលនេះ ក្រុមហ៊ុន គាត់អត់មាន ថវិកាដើម្បីមកបង្ហើយការងារនេះទេ បើនៅតែទាមទារអោយក្រុមហ៊ុនគាត់ធ្វើអោយ គាត់មានតែត្រូវឆ្លងយោបល់ទៅបេកាំងសិន តែមិនដឹងថា បានចម្លើយមកវិញពេលណានោះទេ ។
អ្នកឧកញ៉ាបន្ថែមថា ហេតុដូច្នេះហើយ ដើម្បីកុំអោយរាំងស្ទះដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ខ្ញុំមានតែសម្រេចចិត្តសាងសង់ដោយខ្លួនឯងសិន បើថ្ងៃក្រោយក្រុមហ៊ុនផ្លូវល្បឿនលឿនរកចំណូលបានពិតជាជួយចេញអោយវិញមិនខានឡើយ បើតាមខ្ញុំប៉ាន់ស្មាន និងត្រូវចំណាយថវិកា អសប្រមាណជាមួយលានដុល្លារសហរដ្ឋអាមេរិក ។
អ្នកឧកញ៉ាបញ្ជាក់បន្ថែមថា រឿងដែលហួសចិត្តបំផុត នោះគឺគេយកបន្លាសួសមកហំព័ទ្ធ ដូចបានឃើញក្នុងរូបភាពនេះ ស្រាប់ ករណីនេះ ខ្ញុំមិនអាចទទួលយកបានទេ គឺទី១សោភ័ណភាព ទី២ បើបុគ្គលិក កម្មករ ប្រជាជន ធ្វើដំណើរដោយកង់ឬ ម៉ូតូ ដួលចូលទៅត្រូវបន្លាលួសនិងត្រូវមុតពួកគាត់ ។ ចំណែកឯសាច់ការធ្វើផ្លូវវិញជិកកាត់ផ្លូវល្អ របស់ខ្ញុំ ចេញ មកធ្វើផ្លូវដូចរូបភាពនេះទុកជាអនុស្សាវរីយ៍សងអោយខ្ញុំវិញ ៕ ដោយ៖ ពុទ្ធិពល