មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានចេញមុខប្រតិកម្មនឹង Sastra Film

ភ្នំពេញ៖ លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចេញមុខ ប្រតិកម្មទៅនឹង Sastra Film ដែលបានថតរឿងអប់រំ តែបង្កប់នូវរូបភាពស្រើបស្រាលធ្វើឱ្យប៉ះពាល់តម្លៃសង្គម។

ការចេញមុខប្រតិកម្មនេះ ធ្វើឡើងក្រោយពីមហាជន ដែលជាអ្នកលេងបណ្តាញសង្គមហ្វេសបុកបានរិះគន់ លើ Sastra Film ដែលផលិតរឿងអប់រំដែលបង្កប់នូវរឿង 18+ ធ្វើឱ្យប៉ះពាល់ដលតម្លៃស្រ្តី និងកុមារ ជាពិសេស សង្គមកម្ពុជា និងមិនបន្តឱ្យមានការចាកផ្សាយ។

លោក ជា ច័ន្ធបរិបូរណ៍ បានសរសេរនៅលើទំព័រហ្វេសបុកខ្លួននៅថ្ងៃទី ១៦ ខែធ្នូនេះថា វិស្វករសំណង់គណនាខុស និងរំលំអាគារតែមួយ ហើយគ្រោះថ្នាក់ត្រឹមតែទំហ៊ំនៃអាគារនោះតែ
ប៉ុណ្ណោះ ក៏ប៉ុន្តែវិស្វករព្រលឹងប្រសិនបើគណនាខុស គឺរលំការគិត គំនិត មនសិការ សិលធម៌សង្គមអស់មូយនគរ និងបន្តជាច្រើនជំនាន់។

យ៉ាងណាក្តី បើតាមមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានលើកឡើងថា ក្រសួងបានតម្រូវ ឱ្យ Sastra Film ដក់ចេញនូវរឿងអប់រំបង្កប់នូវភាពស្រើបស្រាលនេះចេញ ពីផេក និងមួយវិញទៀត គណៈកម្មការវិន័យក៏នឹងកោះហៅក្រុមផលិតករនៃ Sastra Film នេះ ធ្វើកិច្ចសន្យា និង ដាក់ទោសទណ្ឌផងដែរ បើពិនិត្យឃើញថា ផ្ទៃរឿងខុសទៅបទដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ៕ ដោយ៖ ពុទ្ធិពល