បុរសម្នាក់របើកត្រាក់ទ័រជាន់ចំមីនតោនផ្ទុះរងគ្រោះធ្ងន់ធ្ងរនៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖បុរសម្នាក់ បើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងជាន់ចំមីនតោនផ្ទុះស្ថិតនៅត្រង់ចំណុចភូមិជ្រឹងខាងកើត សង្កាត់ កូនគ្រៀល ក្រុង សំរោង ខេត្តឧត្តរមានជ័យបណ្តាឱ្យរងគ្រោះធ្ងន់ធ្ងរ។

ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦និង៤៣នាទី បណ្តាលឱ្យផ្អើលអស់អ្នកស្រុក និងសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ក្នុងករណីផ្ទុះគ្រប់នោះបណ្តាលឲ្យមានជនរងគ្រោះម្នាក់មានឈ្មោះ រ៉ូ គ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើរងរបួសធ្ងន់ និងខូចខាតត្រាក់ទ័រ មួយគ្រឿង។

របាយការណ៏សមត្ថកិច្ចមូលដ្ធានបានបញ្ជាក់បន្ថែមថា មូលហេតុ មកពីជនរងគ្រោះ បាន បើក ត្រាក់ទ័រភ្ជួរដីចំការ ហើយក៏បានជាន់ចំមីនតោនបណ្តាលឲ្យគ្រោះថ្នាក់តែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យនៅថ្ងៃដដែលនោះផងដែរ៕ ដោយ៖ ពុទ្ធិពល