ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា

ភ្នំពេញ: ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ នេះបើតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។ខ្លារខិន​ត្រូវបានគេដឹងថាជា​សត្វ​ជើង ៤ រត់​លើ​ដី​លឿន​ជាង​គេ​ក្នុង​លោក។ វាពិតជាមោទកភាពបំផុតសម្រាប់កម្ពុជាដែលក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាននិងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។

សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។ ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការអន្ទាក់សូន្យក្នុងគោកបំណងកាត់បន្ថយនុងលុបបំបាត់កត្តាគំរាម កំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាពដល់ជីវៈចម្រុះទាំងអស់កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់៕ ដោយ: គង់ សេដ្ឋាមុនី