ភ្នំពេញ ៖ លោកយ៉ង សាំង កុមារ ក្រាបថ្វាយបង្គំអរព្រះគុណដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
ការថ្វាយបង្គំអរព្រះគុណ ព្រះមហាក្សត្រដែលបាន ប្រោសព្រះរាជទានតែងតាំងលោកជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំពោះការថ្លែងអំណរគុណសម្តេចតេជោវិញ គឺបានផ្តល់ឱកាសនិងទំនុកចិត្តដល់លោកក្នុងការធ្វេីការជាមួយ រដ្ឋមន្រ្តីកសិកម្ម លោក ឌិត ទីណា ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាដោយចាប់ផ្តេីមពីការកសាងសង្វាក់ផលិតកម្មនិងទីផ្សារស្រូវអង្ករ។ នេះបើតាមហ្វេសប៊ុកលោកនាថ្ងៃ១ ធ្នូ។
លោកថា មុខតំណែងថ្មីនេះជាមធ្យោបាយដេីម្បីអាចឲ្យចូលរួមសម្រេចបេសកកម្មជួយដល់កសិករនិងការកែទម្រង់វិស័យកសិកម្មនៅកម្ពុជាដេីម្បីផលប្រយោជន៍សង្គមជាតិទាំងមូល។
ជាមួយគ្នាលោកថា លោកនឹងគ្រោងចាប់ផ្តេីមបេសកកម្មកសិកម្មជាមួយរាជរដ្ឋាភិបាលនៅសប្តាហ៍ក្រោយដោយចាប់ផ្តេីមពីការចូលរួមការកសាងគម្រោងសង្វាក់ផលិតកម្មនិងទីផ្សារស្រូវអង្ករដេីម្បីផលប្រយោជន៍កសិករ អ្នកពាក់ព័ន្ធ និងសង្គមជាតិទាំងមូលដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកបញ្ជាក់ថា “យេីងត្រូវការពេល៥ឆ្នាំដេីម្បីធ្វេីកិច្ចការនេះឲ្យបានជោគជ័យទូទាំងប្រទេស។ខ្ញុំស្វាគមន៍ការចូលរួមវាយតម្លៃនិងការផ្តល់យោបល់នានាពីសាធារណជនលេីវឌ្ឍនភាពការងាររបស់យេីង”៕ ដោយ៖ រិន ចំរើន