ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហើបថា នាឡិកាអនុស្សាវរីយ៍ជូនជាកាដូដល់មេដឹកនាំអាស៊ាន មានតម្លៃប្រមាណ២ម៉ឺនដុល្លារអាមេរិកក្នុង១គ្រឿង ខណៈកម្ពុជា បានផលិតតែ ២៥ គ្រឿងប៉ុណ្ណោះ។
ក្នុងសន្និសីទស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ បញ្ជាក់ថា ក្នុងចំណោមនាឡិការទាំង ២៥ គ្រឿងនេះ កម្ពុជាក៏បានទុកតែមួយគ្រឿងផងដែរ។
បើតាមសចម្តេចតេជោ កាដូរជានាឡិកាដៃ ដែលបានផ្ដល់ទៅឲ្យថ្នាក់ដឹកនាំអាស៊ាន និងប្រទេសជាដៃគូ គឺក្នុងគោលបំណងបង្ហាញពីអ្វីដែលខ្មែរធ្វើបានពីព្រោះនាឡិកានោះ គឺផលិតនៅកម្ពុជាសុទ្ធសាធ និងចង់បញ្ជាក់ប្រាប់បរទេសថា ពេលនេះកូនខ្មែរមានលទ្ធភាពផលិតនាឡិកាខ្មែរជូនដល់មេដឹកនាំអាស៊ានបាន៕ ដោយ៖ ពុទ្ធិពល