ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកជំនាន់ទី៤៦ លោក ចូ បៃឌិន បានធ្វើឲ្យមហាជនខ្មែរភ្ញាក់ផ្អើលម្តងទៀតហើយ តាមរយៈការថតរូបស៊ែលហ្វីជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន យកមកបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំ។
តាមរយៈរូបថត២សន្លឹកបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួននោះ លោកប្រធានាធិបតីនៃប្រទេសមហាអំណាចរូបនេះ ក៏បានបង្ហាញស្នាមញញឹមដ៏ទាក់ទាញផងដែរ។
ក្រោយការមកដល់ទឹកដីកម្ពុជាភ្លាម នាព្រឹកថ្ងៃ១២ វិច្ឆិកា លោក បៃឌិន មិនបានឡើងទៅជិះរថយន្តត្រៀមស្វាគមន៍លោកភ្លាមៗទេ គឺលោកបានដើរសំដៅមករាក់ទាក់ពលរដ្ឋអាមេរិកនៅកម្ពុជាដែលបានទៅទទួលស្វាគមន៍លោកដល់ព្រលានយន្តហោះតែម្តង។ ចំណុច នេះធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង។
ចំណុចទាំងអស់នេះហើយគឺខុសប្លែកខ្លាំងពី លោក បារ៉ាក់ អូប៉ាម៉ា ប្រធានាធិបតីជំនាន់ទី៤៤ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំ២០១២ដែលចុះពីលើយន្តហោះពិសេសភ្លាមចូលឆ្ពោះទៅរថយន្តកំពុងរងចាំ។
សូមបញ្ជាក់ថា ក្រោយស្នាក់នៅកម្ពុជា១យប់មួយថ្ងៃដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លោក ចូ បៃឌិន នឹងធ្វើដំណើរចាកចេញពីកម្ពុជានារសៀលថ្ងៃនេះហើយ៕ ដោយ៖ រិន ចំរើន