ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធបានឱ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានកម្ពុជាបានត្រៀមខ្លួនសម្របសម្រួលរាល់បញ្ហាប្រឈមនានាដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តិទៅដោយរលូន។
ក្នុងសន្និសីទសារព័ត៌មានប្រកាសរបៀបវារៈកិច្ចប្រជុំសម្រាប់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក គង់ ភោគ បានថ្លែងថា ពេលយើងចាប់ផ្ដើមធ្វើជាប្រធានអាស៊ានភ្លាម យើងមានបញ្ហាប្រឈមមួយចំនួនរួចស្រេចទៅហើយ ឧទារហ៍បញ្ហានៅមីយ៉ាន់ម៉ា និង អ៊ុយក្រែនជាដើម។ ប៉ុន្តែសម្រាប់កម្ពុជា «យើងមានការគិតគូរវែងឆ្ងាយហើយបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់នោះ អ្វីដែលសំខាន់សម្រាប់យើងគឺធ្វើយ៉ាងណា យើងសហការគ្នាទៅវិញទៅមកដើម្បីជំរុញរាល់របៀបវារៈនិងការងារអាទិភាពទាំងអស់នោះឱ្យទៅមុខ»។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ជាក់បន្ថែមថា រាល់បញ្ហាទាំងអស់នេះកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមរបស់សមាជិកអាស៊ានដទៃទៀតដើម្បីធ្វើការឆ្លើយតប៕ ដោយ៖ គង់ សេដ្ឋាមុនី