នាយករដ្ឋមន្រ្តីកម្ពុជា ថាឱ្យក្រុមប្រឆាំងជាក្រុម ល្ងង់បង្កើតកំហុសធំ២ នាំទុក្ខដល់អ្នកគាំទ្រ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចំអកចំអន់ឱ្យក្រុមប្រឆាំង ដែលដឹកនាំដោយ លោក សម រង្ស៊ីថា បានបង្កើតកំហុសយុទ្ធសាស្រ្តធំ២ រហូតនាំទុក្ខដល់អ្នកគាំទ្ររបស់ខ្លួន។

កំហុសទាំង២ដែលសម្តេចថាគឺ៖ ទី១ ការប្រមូលមនុស្សរត់ចេញទៅក្រៅប្រទេស ធ្វើឱ្យក្បាលម៉ាស៊ីនដឹកនាំដាច់ និងកំហុសទី២ ការដកខ្លួនចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះជាការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានដាស់តឿនទៅក្រុមប្រឆាំងទាំងអស់ មេដឹកនាំទន់ខ្សោយរបស់ខ្លួនដែលបានបង្កើតកំហុសធំៗទាំងនោះ ស័ក្ដិសមជាមេដឹកនាំ យុទ្ធសាស្រ្តសម្រាប់បក្សនយោបាយមួយនេះ ដែរឬទេ?៕ ដោយ៖រិន ចំរើន