ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចលុបចោល ក្រុមការងារចុះត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្រៅក្របខណ្ឌកំណត់ នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤។
ការលុបនេះ មិនទាន់ដឹងថា មកពីមូលហេតុអ្វីនោះទេ ព្រោះក្នុងសេចក្តីសម្រេចចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ស ថេតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មិនបញ្ជាក់។
ប៉ុន្តែក្នុងសេចក្តីសម្រេចនោះ ឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា គឺសំដៅលើកងកម្លាំង និងគោលដៅចរាចរណ៍ ដែលបានបង្កើតដោយមិនមានលិខិតបទដ្ឋាន និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក៕ ដោយ៖ រិន ចំរើន