អាជ្ញាធរ និង មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ប្តេជ្ញា​ទប់ស្ដាត់បទល្មើសឱ្យបានទាន់ពេលវេលា​នៅឧ​ទ្យា​​ន តេជោ សែន ឫស្សីត្រឹប

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីនេះ អាជ្ញាធរខេត្តព្រះវិហារ និង មន្ត្រី​មន្ត្រី​រាជ​ប​ណ្ឌិ​​​ត្យ​ស​ភា​ក​ម្ពុ​ជាទទួលបន្ទុកការពារ អភិរក្ស​ឧ​ទ្យា​​ន តេជោ សែន ឫស្សីត្រឹប ស្ថិតក្នុ​ង​ស្រុ​ក​ឆែ​ប ខេត្តព្រះវិ​ហា​រ​ បានបើកកិច្ចពិភាក្សាជាផ្លែផ្កាមួយសម្រាប់យកទៅអនុវត្តក្នុងការការពារ ព្រៃ​​ឈើ និង សត្វព្រៃឱ្យបានគង់វង្ស។

ជំនួបរវាង លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក គីម រិទ្ធី អភិបា​ល​ខេ​ត្ត​ព្រះវិហារថ្មី និងលោក ឡង់ សុបិន អភិបាលស្រុកឆែបថ្មី បានពិភា​ក្សាគ្នាជាលើក​ដំ​បូ​ង​លើ​កា​រ​អ​ភិរក្ស និងអភិវឌ្ឍន៍ឧទ្យានតេជោសែន ឫស្សីត្រឹប កាលពីថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២។

ឆ្លើយនឹងសំនួរ អ្នកសារព័ត៌មានខ្មែរឈានមុខ តាម​តេឡេក្រាម នៅថ្ងៃទី២ខែតុលា ឆ្នាំ​២​០​២​២ លោក សូត្រ សំណាង ប្រធានឧទ្យាន តេជោ សែន ឫស្សីត្រឹប បានឱ្យដឹងថា ក្នុងជំនួ​ប​នោះ​ ទទួ​ល​បានការឯ​កភាពគ្នាច្រើន ហើយ លោក គីម រិទ្ធី  បានធ្វើ​ការ​ណែនាំ​ភ្លាម​ៗទៅ​កាន់​ក​​​ង​ក​ម្លាំ​ង​ទាំ​ង៣ (កងរាជអាវុធហត្ថ នគរបាល និង​យោ​ធា) ឱ្យចូលរួមទប់ស្កាត់បទល្មើសក្នុង ​ឧ​​ទ្យា​​ន តេ​ជោ​ សែន ឫស្សីត្រឹប។

ជាមួយគ្នានេះ លោក ឡង់ សុបិន អភិបាលស្រុកឆែបថ្មី ក៏បង្ហាញ​ពីកា​រប្តេជ្ញា​​ចិត្ត​ក្នុ​ង​កា​រ​ទ​ប់​ស្ដា​​ត់​ប​ទល្មើសឱ្យទាន់ពេលវេលាផងដែរ។

អាជ្ញាធរ និង មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាបានជជែកគ្នាច្រើនទៅលើ សកម្មភាពទប់ស្ដា​ត់​ប​ទ​ល្មើ​សផ្សេងៗពាក់ព័ន្ធនឹងធនធានធម្មជាតិ និងជាពិសេសការកាប់បំផ្លាញ់ដើមឈើ និង​កា​រ​រុ​ក​រា​នទន្រ្ទានដីថ្មី ធ្វើជាកម្មសិទ្ធិ (ដីស្រែ ដីចម្ការ)។

ថ្មីៗនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះ​សារ​ខ្លីមួ​យ​ក្នុ​ង​ហ្វេ​ស​ប៊ុករបស់លោកថា«ការអភិរក្ស និងអ​ភិ​វ​ឌ្ឍន៍​ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫ​ស្សី​​ត្រឹប ទោះបីជា​នៅក្នុ​ងឱ​កា​ស​ពិ​ធី​បុ​ណ្យ​ភ្ជុំបិណ្ឌយ៉ាងណាក៏ដោយ ក៏ក្រុម​ការ​ងារ​ឧទ្យា​ននៅ​តែ​ដើរល្បាតព្រៃឧទ្យាននេះ។អ្ន​ក​រ​ក​ស៊ី​កាប់យប់ដឹកថ្ងៃ មានគ្រប់រូបភាព តែ​យើងបា​នប​ន្តស្ទា​ក់​ចា​ប់បាន»។

ហ្វេសប៊ុករបស់ លោក សុខ ទូច បន្តថា«កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ យើ​ង​បា​ន​ទ​ទួ​លស្វាគមន៍ឯកឧត្ដម គីម រិទ្ធី អភិបាលថ្មីនៃគណៈអភិបាលខេត្តព្រះវិហារ និងអ​ភិ​បា​ល​ថ្មី​នៃ​គ​ណៈ​អភិបាលស្រុកឆែប ដើម្បីបន្តរៀបចំដំណើរការអភិរក្ស និងអភិ​វ​ឌ្ឍន៍ឧ​ទ្យាន​រាជ​ប​ណ្ឌិ​ត្យ​ស​ភាកម្ពុជា តេជោ សែន ឫស្សីត្រឹបនាពេលខាងមុខនេះ»។

ក្នុងនាមជាប្រធានឧទ្យាន លោក សូត្រ សំណាង បានអះអាងថា លោក​​នឹង​រៀ​ប​ចំ​កិ​ច្ច​ប្រជុំ​ដើ​ម្បី​ធ្វើជារបាយការណ៍ ឬធ្វើបទបង្ហាញយ៉ាងទូលំទូលាយអំពីការងារអភិរក្ស និងការ​ងា​រអ​ភិ​វ​ឌ្ឍ​ន៍ និងជាពិសេស សង្កត់ធ្ងន់ទៅលើការងារទប់ស្កាត់បទល្មើសព្រៃឈើ។

បន្ថែមពីនេះលោកប្រធានឧទ្យាន ក៏គ្រោងនឹងលើកឡើងអំពីការកែសម្រួលទីតាំងដី ដែលប្រ​ជាព​លរដ្ឋចូលមករស់នៅដោយខុសច្បាប់ចំនួន ៣១គ្រួរសារ ហើយក្នុងអាណត្ដិទី៦ ថ្នាក់ដឹក​នាំ​ស្រុកបានជួយសម្រួលបញ្ជួនចំនួន ១៦គ្រួសាររួចមកហើយ នៅសល់តែចំនួន ១៥​គ្រួ​សា​រ​ទៀ​ត ដែលនឹងកំពុងជម្រុញការដោះស្រាយបញ្ចប់ក្នុងអាណត្ដិ បន្ដរបស់ លោកអភិ​បាល​ស្រុ​ក​ថ្មី​នេះ។

លោក សូត្រ សំណាង  បានលើកឡើងថា ដីបម្រុងសម្រាប់បងប្អូន ដែលរើស​ចេញពី​ឧទ្យា​ន​ទៅ​រស់នៅទីតាំងថ្មីនោះ គឺមានជាប់នឹងភូមិចាស់ មានវត្ដអារាម សាលារៀន អណ្ដូងទឹក និង​មា​នដាំកូនឈើតាមដងផ្លូវ ដែលមានផ្ទៃដីទទឹងទំហំ ៣០ ម៉ែត្រ បណ្ដោយ ៥០ ម៉ែត្រ នឹងបា​ន​រៀបជាហេដ្ឋានរចនាសម្ព័ន្ធរស់នៅស្រាប់។

លោកប្រធានឧទ្យានរូបនេះបានបន្ដថា មូលហេតុដែលរាជបណ្ឌិត្យសភាកម្ពុជា មិនអ​នុញ្ញា​តឱ្យ​ប្រ​ជា​ព​ល​រដ្ឋរស់នៅក្នុងឧទ្យាន រួមមាន៖ ទី១.ជាការរស់នៅខុសច្បាប់ ២.កន្លងម​កព​ល​រ​ដ្ឋ​រ​ស់​នៅ​ក្នុ​ង​ឧ​ទ្យា​នេះ គឺមានគ្រួសារខ្លះធ្វើជាភ្នាក់ងារចែកចាយការទិញដូរឈើខុសច្បាប់ ហើ​យ​កម្លាំងការ​ពា​រក្នុ​ងឧទ្យានក៏មានចំនួនតិច មិនអាចទៅជិត ពួកគាត់បានគ្រប់ពេលវេលា អ៊ីចឹ​ង នាំឱ្យ​ផ្ទះ​ខ្លះ​ជា​កន្លែងប្រព្រឹត្តបទល្មើសតែម្ដង ហើយក៏ចួលរួមបរបាញ់​សត្វព្រៃដោ​យខុ​ស​ច្បា​ប់ដែរ ដែ​ល​ជា​ការជួបប្រទះជាក់ស្ដែង និងបានធ្វើរបាយការណ៍ទៅស្រុក​ជាច្រើនក​ន្ល​ង​ម​ក​ផ​ងដែរ។

សូមជម្រាបថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹ​បត្រូ​វ​បា​ន​ប​ង្កើ​​តឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មា​​នផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុ​ក​ឆែប ខេត្តព្រះវិហារ។

ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វ​ព្រៃ​ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែ​លអា​ច​ប​ម្រើ​ឱ្យ​មុ​ខ​ងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕

ដោយ៖ ឆឹម ទិត