ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា វិស័យឯកជនបានដោះស្រាយការងារធ្វើសម្រាប់និស្សិតនិងការបង់ពន្ធជាផ្នែកដ៏សកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិយើង។
សម្តេចតេជោបានអះអាងបន្តថា កម្ពុជាតែងតែទទួលបានចំណូលពីពន្ធដារប្រមាណ ២៥០ លានដុល្លារយ៉ាងតិចជារៀងរាល់ខែ។គ្រាន់តែនៅក្នុងរយៈពេល៩ ខែមកនេះកម្ពុជាបានប្រមូលពន្ធផ្ទៃក្នុងប្រមាណ៩៥ភាគរយរួចស្រេចទៅហើយស្មើប្រ មាណជិត៣ ពាន់លានដុល្លារអាម៉េរិក។
សម្ដេចតេជោអះអាងបែបនេះក្នុង” ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់” នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២៕
ដោយ៖ គង់ សេដ្ឋាមុនី