ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តាំទៅអ្នកដែលមិនព្រមចេញពីតំបន់អង្គរដើម្បីរង់ចាំតថ្លៃចង់បានសំណងច្រើននិងដីធំថាតែពេលវេលាមកដល់សំណងក៏គ្មានដែរសូម្បី១ សេន។
សម្ដេចតេជោសង្កត់ធ្ងន់ថា ដល់ពេលវេលាមួយហើយមិនទុកឱ្យអង្គរវត្តត្រូវបានដក ចេញពីបេតិកភណ្ឌពិភពលោកទេគឺច្បាស់ជាដកគ្រួសារនោះចេញតែម្ដង។កុំសង្ឃឹមថា ទុកមិនព្រមចាកចេញដើម្បីតថ្លៃដើម្បីបានសំណងច្រើនជាងហ្នឹង ដីធំជាងហ្នឹងឱ្យសោះ។សូមកុំចាញ់បោកគណបក្សនយោបាយណាឱ្យសោះ។
សម្ដេចតេជោថ្លែងបែបនេះក្នុង” ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់” នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២៕
ដោយ៖ គង់ សេដ្ឋាមុនី