មហាជនមានចម្ងល់ រវាង សេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និង សេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តកណ្ដាល ដែលឈានទៅគ្រប់គ្រងដល់តុលាការ

ភ្នំពេញ៖ ផ្អែកលើសេចក្ដីណែនាំដែលចេញដោយក្រសួងមហាផ្ទៃ និង រដ្ឋបាលខេត្ត​កណ្ដា​ល​បា​នបង្ហាញពីប្រការនីមួយៗយ៉ាងច្បាស់លាស់។ លើកលែងតែប្រកា៤នៃស​ចក្ដី​សម្រេ​ច​រ​ប​ស់​រ​ដ្ឋ​បា​លខេត្តកណ្ដាល ហាក់មានភាពមិនប្រក្រតី ធ្វើឱ្យមហាជនមានចម្ងល់​ លើចំ​ណុច​មួយ​ចំនួ​ន​​ដែលបានផ្ដល់អំណាចឱ្យអភិបា​ល​ខេ​​​ត្តមានសិទ្ធិ​ឈា​ន​ទៅ​គ្រ​ប់គ្រងដ​ល់​តុលា​ការ​ដែល​ជា​ស្ថា​​ប័ន​ឯករាជ្យថែមទៀត​។
បើគេសង្កេ​ត លើ​សេច​ក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយ សម្ដេ​ច​ក្រ​ឡា​ហោ​ម​ ស ខាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២ ត្រង់​ចំ​ណុច ការ​បែង​ចែ​ក​ភារកិច្ចក្នុ​ងជួ​រ​គ​​​​​ណៈ​អ​ភិបា​លខេត្ត« អភិបាលខេត្ត ទទួ​លប​ន្ទុ​ក​ដឹ​ក​នាំ​កា​រ​ងា​ររួម និង​ដឹ​កនាំ​ផ្ទាល់​លើកា​រងា​រ​រ​ដ្ឋ​បាលទូទៅ កា​រ​ងា​រ​ស​ន្តិសុ​ខស​ណ្តា​ប់​ធ្នា​ប់សាធារណៈ កា​រ​ងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កា​​រ​ងា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​កា​រជួញ​ដូ​រ​ម​នុ​ស្ស​ ​និងជា​អា​ណាប័​កក្នុ​ង​នា​មក្រុមប្រឹក្សារបស់ខ្លួន»។


ចំណែកឯ សេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តកណ្ដាលចុះហត្ថលេខាដោយ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២២ ​បានចែងថា«អភិបាលខេត្ត ទទួ​ល​ប​ន្ទុ​កដឹក​នាំកា​រងា​រ​រួ​ម​ និងដឹកនាំផ្ទាល់លើការការរដ្ឋបាលទូទៅ ការងា​រស​ន្តិសុខ ស​ណ្តា​​ប់​ធ្នា​ប់​សា​ធារណៈ កិ​ច្ច​កា​រ​គ្រប់គ្រងធនធានមនុស្ស តុលា​ការ កិច្ចកា​រ​ស​ម្រ​ប​ស​ម្រួ​ល​ទំ​នា​ស់​​ក្រៅ​ប្រ​ព័​ន្ធ​តុលាការ កា​រ​ងា​រ​អភិវឌ្ឍន៍ ការចុះបញ្ជីដីរដ្ឋ និងជា​អាណាប័ក​ក្នុ​ង​នា​ម​ក្រុ​មប្រឹក្សា​រ​ប​​ស់​ខ្លួ​ន​»​។

យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូល ត្រង់ជំពូកទី១១ថ្មី​ស្ដី​ ​អំ​ពី​ អំណាចតុលាការ មាត្រា ១២៨ .… ថ្មី ( មាត្រា ១០៩ ចាស់)បានចែងថា «អំណាចតុ​លា​កា​រ​ជា​អំណាចឯករាជ្យ។ អំណាចតុលាការ ធានារក្សាអនាគតិ និង ការពារសិទ្ធិ សេរី​ភាព​រប​ស់​ប្រជា​ពលរដ្ឋ។ អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង។ អំ​​ណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និង គ្រប់
ជា​​ន់ថ្នាក់»។

ក្នុងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា អភិបាលរងមួយរូប ទទួលជួ​យ​អ​ភិ​បា​ល​ខេ​ត្ត​ លើការងាររដ្ឋបាល ការងារផ្ដល់សេវានៅអង្គ ភាពច្រកចេញចូលតែមួយ ការងា​រ​ស្ថិ​​តិ​និ​ង​អ​ត្រា​នុ​កូលដ្ឋាន ការងារព័ត៌មាន ការងារលេខាធិ ការក្រុមប្រឹក្សា ការងា​រ​ទំ​នា​ក់​ទំ​ន​ង​សា​​ធា​រ​ណៈ​ ​និ​ងការងារកិច្ចការព្រំដែន (សម្រាប់ខេត្តជាប់ ព្រំដែន)។

– អ​ភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារហិរញ្ញវត្ថុ កិច្ចការធនាគារ រតនាគារ ពន្ធដារ គយ និងរដ្ឋាករ ការងារលទ្ធកម្មសាធារណៈ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

 

– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារសាធារណការនិងដឹកជញ្ជូន ការងារ អភិវឌ្ឍន៍ជនបទ ការងារធនធានទឹកនិងឧតុនិយម ការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងការងារគ្រប់គ្រងគ្រោះមហន្តរាយ។

– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារនគរូបនីយកម្ម សំណង់ និ​ង​សុ​រិ​យោ​ដី​កា​រងារអភិវឌ្ឍទីក្រុងវៃឆ្លាត (Smart City) និងទីក្រុងបៃតង។

– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិ ភា ព សាធារណៈការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ការងារពន្ធនា គារ ការងារសមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយនិងការងារសិទ្ធិមនុស្ស ការសម្របសម្រួលដោះស្រាយវិវាទនិងបណ្ដឹងផ្សេងៗដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត និងការងារដោះស្រាយផលប៉ះពាល់ផ្សេងៗ។

–  អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារសេដ្ឋកិច្ច ការងារពាណិជ្ជកម្ម អាជីវកម្មការងាររ៉ែ និងថាមពល ការងារឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការងារប្រៃសណីយ៍ និងទូរគមនាគមន៍ និងការងារសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួ តប្រជែង និងបង្ក្រាបការក្លែងបន្លំ។

– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិ យោគរបស់រដ្ឋបាលខេត្ត ការងារគាំទ្រសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ការងារ វិនិយោគផ្នែកឯកជន ការងារសេវាសង្គម និងការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។

– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារទេសចរណ៍ ការងារបរិស្ថានការ ងារគ្រប់គ្រងធនធានធម្មជាតិ ការងារគ្រប់គ្រងសំរាម សំណល់រឹង-រាវ ការងារគ្រប់គ្រងទីលា នចាក់សំរាម ការងារភូមិមួយផលិតផលមួយ និងការងារអភិវឌ្ឍន៍សហគមន៍។

– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានម នុស្ស កិច្ចការមុខងារសាធារណៈ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារសិក្សារៀបចំកែ សម្រួលរចនាសម្ព័ន្ធ និងព្រំប្រទល់រដ្ឋបាល៕

ដោយ៖ គង់ សេដ្ឋាមុនី