សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអរគុណ ចំពោះក្រុមអ្នកវិភាគ និងក្រុមប្រឆាំងតែងតែវាយប្រហារ លើបេក្ខជនបន្តវេន នាយករដ្ឋមន្រ្តីនាថ្ងៃអនាគត លោក ហ៊ុន ម៉ាណែត។
ថ្លែងនៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុក ការវាយប្រហារនេះធ្វើឱ្យកូនប្រុសច្បងសម្ដេច កាន់តែមានបទពិសោធន៍ រឹងមាំ និងមានការប្រុងប្រយ័ត្នកាន់តែខ្លាំង៕
ដោយ៖ គង់ សេដ្ឋាមុនី