អ្នកបើកបរត្រូវគោរពលក្ខខណ្ឌក្នុង “ការប្រើប្រាស់គន្លងផ្លូវ និងរបៀបវ៉ាជែង” លើផ្លូវល្បឿ​ន​លឿ​ន ភ្នំពេញ-ព្រះសីហនុ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ អ្នកបើកបរត្រូវគោរពលក្ខខណ្ឌក្នុង “ការប្រើប្រាស់គន្លងផ្លូវ និងរបៀបវ៉ាជែង” លើផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលផ្លូវនេះ គ្រោង នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២​០​២២ ស្អែកនេះ។

បើតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ នៅថ្ងៃទី២៩ ខែ​ក​ញ្ញា​ឆ្នាំ២០២២ ផ្លូវល្បឿនលឿន ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមកដែល​ក្នុ​ង​នោះ​រួមមាន៖ “គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា” “គន្លងផ្លូវសម្រាប់ជែង” និង “គន្លងផ្លូវ​ស​ម្រា​ប់​ឈ​ប់បន្ទាន់”។

សម្រាប់ “គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា” អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវ​បើក​ប​រ​តា​ម​គ​ន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

ចំពោះ “គន្លងផ្លូវសម្រាប់ជែង” ក្នុងករណីសុំជែង អ្នកបើក​បរ​យា​ន​យ​ន្ត​ត្រូ​វ​ឱ្យ​ស​ញ្ញា​ប្ដូ​រ​ទិ​ស​ខា​ង​ឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅ​គន្ល​ង​ផ្លូ​វ​ខាង​ឆ្វេ​ងនៃ​ផ្លូវ​ល្បឿន​លឿ​ន​ដែ​ល​ជា​គ​ន្ល​ង​ផ្លូ​វសម្រាប់ជែង។ នៅពេលជែងផុតអ្នកបើកបរត្រូ​វឱ្យសញ្ញាប្ដូរទិស​ខាងស្ដាំដើម្បីងា​កចូ​ល​គ​ន្ល​ង​ផ្លូ​វសម្រាប់ចរាចរណ៍ធម្មតាវិញ។

សូមចំណាំ៖ ក្នុងករណីចរាចរណ៍មមាញឹក អ្នក​បើក​បរ​យាន​យន្ត​អាច​ប្រើប្រា​ស់គ​ន្លង​ផ្លូ​វ​ទាំ​ង​២​បាន ដោយឡែករយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់​ទុក​ជាកា​រជែ​ង​ឡើ​យ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

ដោយឡែក “គន្លងផ្លូវសម្រាប់ឈប់បន្ទាន់” ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ៕

ដោយ៖ ឆឹម ទិត