ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នឹងបើកសម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបើក​សម្ពោធ​នៅថ្ងៃនេះ ដោយមានការចូលរួមរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិ​ត្រ​សិ​ល្បៈ​។

នៅលើផេកផ្លូវការ នាយប់ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ​បាន​សរសេរថា ជីវិតក្មេងវត្ត ថ្ងៃដែលបងប្អូន កូន ក្មួយ ចៅ ចៅទួត របស់ សម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋមន្រ្តី ទន្ទឹងរង់ចាំបានមកដល់ហើយ ភាពយន្ត​ចម្រៀង “ជីវិតក្មេងវត្ត” ដែលជា​ស្នាដៃ​និ​ព​ន្ធ​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ។

សូមអញ្ជើញ​បងប្អូនជនរួមជាតិតាមដានទស្សនាកម្មវិធីបើកសម្ពោធ ក្រោមអ​ធិប​តីភា​ព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីម៉ោង ១០៖០០ នាទី​តទៅ នៅអគារ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែល​ផ្សាយ​ផ្ទាល់​តាម​រ​យៈទូរទស្សន៍ជាតិកម្ពុជា, បាយ័ន, ហង្សមាស, PNN, អប្សរា, ប៉ុស្តិ៍លេខ៥, អាស៊ីអាគ្នេយ៍, CTN, ប៉ុស្តិ៍លេខ ៩, ប៉ុស្តិ៍លេខ ៣, Town, Fresh News និង Page Samdech Techo Hun Sen, Cambodian Prime Minister។

សូមជម្រាបជូនថា ភាពយន្តចម្រៀងដែលពោរពេញទៅដោយការតស៊ូអត់ធន់ ពុះ​ពា​រ​គ្រ​ប់​ឧ​បសគ្គដើម្បីក្រេបយកចំណេះវិជ្ជា។ ផលិតដោយសមាគមសិល្បករខ្មែរ និងដឹក​នាំ​សម្តែងដោយ លោក ហ្វៃ សំអាង៕ដោយ៖ គង់ សេដ្ឋាមុនី