ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការបង្ក្រាបបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទនៅភ្នំពេញ នៅតែជាចំណុចក្តៅរបស់គណៈបញ្ជាការ ឯកភាពរដ្ឋ បាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់ទៅតាមអនុសាសន៍ របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យ និងដាក់វិធានការបន្តឈានដល់ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកស្នងការនរគបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត៕
ដោយ៖ គង់ សេដ្ឋាមុនី