រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសដល់ក្រុមជួយសង្គ្រោះ ឬ ទូកនេសាទទាំងអស់ ក្នុង​ក​រ​ណី​ស​ង្គ្រោះ​បានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀល

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា កាលពីវេលាម៉ោង១០និង៣០​នាទី​ព្រឹ​ក​​ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន០១គ្រឿង ស្ថិតនៅ​​ចំណុច​និយា​មកា​ម​​១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុង​ភូមិ​សា​ស្រ្តខេ​ត្តព្រះ​សី​ហ​នុ​។​​

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បាន​ដឹ​ក​នាំ​ក​ម្លាំ​ង​អ​ង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿង​និ​ង​៧​០​០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។

 

ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩​៩​៥​ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូ​ក​មា​ន​ជ​នជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់ សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី​០៣នាក់។

បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (​កោះ​រ៉ុ​ង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន២៣នាក់បន្តទៀត។

ជា​មួយ​គ្នានេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មា​នម​នុស្ស​ចំ​នួ​ន​០​២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្ត​ព្រះ​សី​ហនុ សួរនាំតាមនីតិវិធី ដោយឡែកទូករក្សាទុកនៅអង្គភាព។

សូមជម្រាបជូនថា ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង២៣នាក់ បាន និង​កំ​ពុ​ង​ធ្វើឡើងនៅផ្ទៃសមុទ្រដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណី​ស​ង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀន៕

ដោយ៖ គង់ សេដ្ឋាមុនី