គិតត្រឹមឆ្នាំ២០២១នៅរាជធានីភ្នំពេញ មានអ្នករងគ្រោះដោយសារគ្រាប់​មី​ន​ស​រុ​ប​ចំ​នួ​ន​២០៤នាក់

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២១នៅរាជធានីភ្នំពេញ មានអ្នករងគ្រោះដោយសារគ្រាប់​មី​ន​ស​រុ​ប​ចំ​នួ​ន​២០៤នាក់ ក្នុ​ង​នោះ​បាត់បង់អាយុជីវិតចំនួន៧២នាក់, ពិការ៥នាក់ និងរបួ​ស​ចំ​នួ​ន១២៧នាក់ ដែ​ល​នេះ​គឺ​ជា​ផ​ល​ប៉ះពាល់សង្គមចាំបាច់ ត្រូវបន្តខិតខំ ដោះស្រាយ និ​ង​ជា​ក​ត្តា​រាំ​ង​ស្ទះដល់កា​រអ​ភិវ​ឌ្ឍ​ន៏​ទី​ក្រុ​ង​របស់យើង។ តួលេខរងគ្រោះនេះត្រូវបាន លោក មាន ចាន់យ៉ាដា អភិបា​ល​រ​ង​រាជធានីភ្នំពេញឱ្យដឹង ​ក្នុងពិ​ធីអ​ប​អ​រ​សា​ទ​រ​កា​រប្រកាសរាជធានីភ្នំពេញអស់មីន នៅថ្ងៃ​ទី​២​២​ខែ​កញ្ញានេះ។

លោកលី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំ​ចាត់មីន និង​ស​ង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា ការគ​ម្រាម​កំ​ហែ​ង​ដោ​យ​​សា​រមីន និង​យុ​ទ្ធភណ្ឌ័មិនទាន់ផ្ទុះគឺមានភាពស្មុកស្មាញ និងបាន​បន្ស​ល់ទុ​កនូ​វទុ​ក្ខ​សោ​ក​ជា​ច្រើ​នដ​ល់​ប្រ​ជា​ពលរដ្ឋយើងនិងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៏របស់យើងថែមទៀត។

ជាមួយគ្នានេះ កម្ពុជា​បានប្តេជ្ញាលប់បំបាត់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០២៥ តាមអនុ​សាស​ន៏ របស់​សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជ​ធា​នីភ្នំពេញមាន​ចំ​ការមីន ចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េ ដែ​ល​មា​ន​ខ​ណ្ឌ​ចំ​នួ​ន​៤ គឺខណ្ឌជ្រោយចង្វា, ព្រែកព្នៅ, ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ៕

ដោយ៖ សាន សៀងហៃ