សាលាក្តីខ្មែរក្រហម នឹងប្រកាសសាលដីកាលើបណ្តឹងសាទុក្ខ សំណុំរឿងជនជាប់ចោទ ខៀវ សំ​ផ​ន​នៅ​ថ្ងៃ​ស្អែក

ភ្នំពេ​ញ៖ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គ​ជំនុំ​ជ​ម្រះ​វិ​សា​ម​​ញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ឬហៅថា សាលាក្តីខ្មែរក្រហម​នឹង​ប្រកា​សសា​លដី​កាលើ​ប​ណ្តឹ​ងសាទុក្ខសំណុំរឿង ០​០​២​/​០​២ ពា​ក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីត​ប្រ​ធា​ន​គ​ណៈ​ប្រ​ធា​នរដ្ឋ នៃរប​ប​ខ្មែ​រក្រហម នៅថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ២០២២។

សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះនឹងបិទបញ្ចប់សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០​០​២​ទាំ​ងមូល ក្រោយពេលដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំ​ងពី​ការ​បើ​ក​កា​រ​ស៊ើ​បអង្កេតដំបូងនៃការចាប់ខ្លួន រហូតដល់ការជំនុំជម្រះ និងការប្រកាសសា​លដី​កា​នៅ​ថ្ងៃ​ទី​២​២​ខែកញ្ញាឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់​ព័​ន្ធ​នឹ​ង​ជនជាប់ចោទ ខៀវ សំផន កាលពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា ប្រធា​ន​ផ្នែ​កកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅ​កា​ត់​ អ.វ.ត.ក ឬហៅថា សាលាក្តីខ្មែរក្រហម បានថ្លែងថា នៅ​ចុ​ង​​បញ្ចប់នៃសំណុំរឿង ០០២/០២​ជ​ន​ជា​ប់​ចោទ ១រូប ក្នុង​ចំ​ណោ​ម ៤រូប គឺអតី​តប្រ​ធាន​គណៈ​ប្រធា​ន​រ​ដ្ឋ ខៀវ សំផន បច្ចុ​ប្ប​ន្ន​នេះ​​មានអាយុ៩១ឆ្នាំនៅរ​ស់​​រានមានជីវិត និង បានចូល​រួម​ក្នុ​ង​ដំ​ណើ​រ​កា​រនីតិវិធីច្បា​ប់រ​ហូត​ដល់​សំ​ណុំរឿងបិទបញ្ច​ប់ទាំ​ង​ស្រុ​ង។ ចំណែក ជនជាប់ចោទ ៣រូប​ផ្សេ​ង​ទៀ​ត​រួមមាន៖ លោក អៀ​ង សារី (ស្លាប់ខែមីនា ឆ្នាំ២​០​១​៣​) និងលោកស្រី អៀង ធីរិទ្ធ (ស្លា​ប់​នៅ​ខែ​សីហា ឆ្នាំ២០១៥ ក្រោ​​យរ​កឃើ​ញថា​មាន​ជំងឺ​វ​ង្វេ​ង​វ​ង្វា​ន់បាត់ការចងចាំ) បានស្លាប់​នៅ​ក្នុ​ង​ដំ​ណើរ​ការ​នីតិ​វិ​ធី​ជំ​នុំ​ជ​ម្រះ រីឯលោក នួន ជា អតី​ត​អ​នុ​លេ​ខាបក្សកុម្មុយនិស្តកម្ពុជា និងជា​ប្រ​ធា​នស​ភាតំ​ណា​ង​ប្រ​ជា​ជ​ននៃ​របប​ខ្មែរ​ក្រហ​ម​មា​ន​ពិ​រុ​ទ្ធ​ភា​ព និងផ្តន្ទា​ទោសដា​ក់ព​ន្ធនា​គារ​អ​ស់​មួ​យជីវិ​តក្នុ​ង​សំ​ណុំ​រឿ​ង ០០២/០១ និងបា​ន​ស្លា​ប់​នៅ​ក្នុ​ង​ដំណាក់​កាល​បណ្តឹ​ងសា​ទុ​ក្ខ​ក្នុ​ង​សំ​ណុំ​រឿង ០០២/០២ នា​ថ្ងៃ​ទី៤ ខែសីហា ឆ្នាំ២០១៩។

 

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សាលដីកាសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹ​ង​ជ​ន​ជា​ប់​ចោទ ខៀវ សំផន គឺជាសាលដីចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុ​ង​​បេសកកម្មស្វែងរកការពិតនិងយុត្តិធម៌​ជូនជនរងគ្រោះកម្ពុជាតាមរយៈការ​ជំនុំជម្រះក្តីប្រឆាំង​ទៅ​លើជនពីរជំពូកគឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុស​ត្រូវខ្ព​ស់ក្នុង​ឧក្រិ​ដ្ឋក​ម្ម​ធ្ង​ន់​ធ្ង​រ​បំ​ផុ​តលើឧក្រិដ្ឋកម្ម ដែលបាន ប្រព្រឹត្តឡើងនៅ ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលក្នុងនោះពលរដ្ឋខ្មែរចន្លោះ ១,៧លាន ទៅ ២,២លាននាក់ បានស្លា​ប់​បា​ត់បង់ជីវិតដោយអំពើអមនុស្សធម៌ផ្សេងៗ។

លោក នេត្រ ភក្ត្រា បានបន្តថា អង្គជំនុំជម្រះតុលា​ការកំពូលនៃអង្គជំនុំជម្រះវិសា​មញ្ញ​ក្នុង​តុលា​កា​រ​​ក​ម្ពុ​ជា​ បានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង​ជ​ន​ជា​ប់​ចោទ ខៀ​វ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរ​បប​ខ្មែ​រ​ក្រ​ហ​ម ពី​ថ្ងៃ​ទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅសាលសវនាការនៃអង្គជំនុំជ​ម្រះវិ​សាម​ញ្ញ​ក្នុ​ងតុ​លា​ការកម្ពុជា។

នៅក្នុងរយៈពេល ៤ថ្ងៃនៃសវនាការលើបណ្តឹងសាទុក្ខ ចៅក្រមនៃអង្គជំនុំជម្រះ​តុលាកា​រកំ​ពូល​បា​នស្តាប់ទឡ្ហីករណ៍នៃបណ្តឹង​សាទុក្ខរបស់ភាគីបណ្តឹងសាទុក្ខ​រួមមានក្រុមមេធាវីការ​ពា​រ​ក្តី​ឱ្យ​ជ​​នជាប់ចោទ ខៀវ សំផន សហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាងដើ​ម​ប​ណ្តឹង រដ្ឋ​ប្ប​​វេណីដោយមានប្រធានបទសំខាន់ៗរួមមាន៖ ទី១៖ ភាពត្រឹមត្រូវនៃកិច្ចដំណើរ​កា​រ​នីតិវិធី ត្រូ​វ​​​ចាប់ផ្តើមជាមួយទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ពាក់ព័ន្ធ​នឹង​សុ​ព​ល​ភា​ព​នៃ​សា​​លក្រមរបស់អង្គជំនុំជម្រះសាលាដំបូង និងរួមទាំងកា​រពិ​ចារណាជា​ទូទៅពា​ក់ព័​ន្ធ​នឹង​គោ​ល​​កា​រណ៍នីត្យានុកូលភាព, ទី២៖ យុត្តាធិការរួមបញ្ចូលប្រ​ធានបទតូចៗស្តីពីការ​ប​ញ្ជូ​ន​សំ​ណុំ​រឿ​ង/វិសាលភាពនៃកិច្ចស៊ើបសួរតាមផ្លូវតុលាការ ភាពគ្រប់គ្រាន់នៃប​ទចោ​ទក្នុ​ង​ដី​កា​ដំ​ណោះ​ស្រា​យ យុត្តាធិការលើកម្មវត្ថុនៃរឿងក្តី អង្គហេតុដែលត្រូវបាន​ដក​ចេញតាម​រយៈ​កិ​ច្ច​ដំ​ណើ​រការ​បំបែកនីតិវិធី។ ៣៖ បទឧក្រិដ្ឋរួមបញ្ចូលប្រធានបទតូចៗស្តីពីច្បាប់ (និយមន័យ និង​ធា​​តុផ្សំ) ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋដែល ខៀវ សំផន ត្រូវបានសម្រេចដាក់ពិរុទ្ធ ព្រម​ទាំ​ង​ប​ញ្ហា​នី​ត្យានុកូលភាពពាក់ព័ន្ធ និង៤៖ វគ្គបិទសវ​នាកា​ររួ​មប​ញ្ចូល​បទ​បង្ហា​ញស​ង្ខេប​ប​ដិ​សេ​ធ​រ​ប​ស់​មេ​ធា​វីការពារក្តី ព្រមទាំងឱកាសសម្រាប់ ខៀវ សំផន ថ្លែងទៅកា​ន់អង្គជំនុំជម្រះដោយផ្ទា​ល់នៅ​ក្នុ​ងអំឡុងពេលសវនាការលើបណ្តឹងសាទុក្ខ៕

ដោយ៖ គង់ សេដ្ឋាមុនី