ព្រឹត្តិការណ៍សមរាត្រី ព្រះអា​ទិ​ត្យ​រះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត​នឹង​ឈា​ន​ម​ក​ដ​ល់​នៅ​ថ្ងៃ​ស្អែក

សៀមរាប៖ ព្រឹត្តិការណ៍សមរាត្រី Autumnal Equinox ព្រះអា​ទិ​ត្យ​រះចំកំពូលក​ណ្ដាល​នៃ​ប្រា​សា​ទអង្គរវត្តនឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែ​ក​​ញ្ញា ឆ្នាំ២០២២នេះហើយ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្ស​ព្វ​ផ្សា​យបានឱ្យដឹងនៅថ្ងៃទី២១ខែកញ្ញាថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអា​ទិ​ត្យ​នឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មា​ន​ស្មើ​គ្នា​ ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះតែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និ​ង​ខែមីនា។ ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែល ជាយើ​ងមិ​នអា​ច​បា​ន​ឃើ​ញ​ព្រឹ​ត្ត​កា​រណ៍នេះដូចរាល់ឆ្នាំទេ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរ កំពុង​បោះ​​បា​យ​បិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុ​ង​ស​ត​វ​ត្ស​រ៍ទី៩បានអនុញ្ញាតឱ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ៕

ដោយ៖ គង់ សេដ្ឋាមុនី