អាម៉េរិក ចង់យកគំរូនៃការអនុវត្តដោយជោគជ័យលើ​ការ​ទប់​ស្កាត់​កា​រ​ជួ​ញ​ដូរវត្ថុ​បុ​រា​ណ​ដោ​យ​​ខុសច្បាប់នៅកម្ពុជាទៅអនុវត្តជាមួយបណ្តាប្រទេសផ្សេងទៀត

ភ្នំពេញ៖ សហរដ្ឋអាមេរិក ចង់យកគំរូនៃការអនុវត្តដោយជោគជ័យ អនុស្សរ​ណៈនៃ​កា​រ​យោ​គ​យល់ ស្តីពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ជាមួយកម្ពុជា ទៅអនុ​វត្ត​ជា​មួ​យ​បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។

នាឱកាសនៃការចូល​ជួបសម្តែងការគួរសមរបស់លោក Benjamin V. Wohlauer អនុទូតស​ហ​រ​ដ្ឋអាមេរិកប្រចាំកម្ពុជា ជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិ​ចិ​ត្រសិល្ប: កាល​ពី​ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក Benjamin V. Wohlauer អនុទូ​តស​ហ​រ​ដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ភាគីអាម៉េរិក មានសេចក្តីរីករាយ​ចំពោះ​ស​ម​ទ្ធិ​ផ​ល​នានា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា-សហរ​ដ្ឋ​អា​មេ​រិក ជាពិសេសការអនុវត្តអនុស្សរណ:យោគយល់គ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តី​ពី​ ការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់ប្រទេកម្ពុជា។

តាមរយៈ ផេក ក្រសួងវប្បធម៌ និង​វិ​ចិ​ត្រសិល្ប:  លោក Benjamin V. Wohlauer បា​ន​ប​ញ្ជា​ក់​​បន្ថែ​មទៀតថា លទ្ធផល​វិជ្ជ​មាន​នេះអា​ចជា​ខ្នា​ត​គំ​រូមួយសម្រា​ប់អ​នុ​វត្តជាមួ​យប្រ​ទេស​ផ្សេ​ង​ទៀតក្នុងតំបន់។ ពាក់ព័ន្ធនឹងអនុស្សរណ:​យោ​គ​យ​ល់គ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តី​ពី ការដាក់កម្រិ​តហា​មប្រា​មនូ​វកា​រនាំ​ចូល​លើ​ប្រ​ភេទ​នៃបុ​រាណ​វត្ថុ​រប​ស់ប្រ​ទេក​ម្ពុ​ជា​ភា​គី​ទាំ​ងពីរកម្ពុជា-អាម៉េរិក នឹងចុះហត្ថលេខាបន្តសុពលភាពជាថ្មីរយៈពេល៥ឆ្នាំទៀត នាឆ្នាំ២​០​២៣ខាងមុ​ខនេះ ដើម្បីពង្រីកវិសាលភាពអោយបានទូលំទូលាយជាងមុន។ ភាគីអាម៉េ​រិ​ក​ប​ន្ត​ប្តេជ្ញាចិត្តនៅក្នុងការបន្តជួយប្រទេសកម្ពុជាទៅលើការអភិរក្សបេតិកភណ្ឌវប្បធម៌៕

ដោយ៖ គង់ សេដ្ឋាមុនី