កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាននៅក្នុងខែតុលាខាងមុខ

ភ្នំពេញ៖ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន បានពិភា​ក្សាគ្នា​និ​ងស​ម្រេច​លើស​កម្ម​ភា​ព​សំ​ខាន់ៗ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ានបរិស្ថានលើកទី៣៣ និងកិច្ច​ប្រជុំ​ពា​ក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០​២​២ ខាងមុខនេះ។

កិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាព ការងារនៃការរៀបចំព្រឹត្តិការណ៍ពិសេសនេះ បា​នប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ក្រោម​វ​ត្ត​មា​ន លោក ទិន ពន្លក រដ្ឋលេខាធិការ និងជាប្រធានគ​ណៈកម្មការ​រៀបចំ​កិច្ច​ប្រជុំ​ឧត្ត​មម​ន្រ្តីប​រិ​ស្ថា​ន​អាស៊ាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ សមាជិក សមាជិកា ក្រុមការងារ ជា​ច្រើ​​នរូប។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវ​បា​នចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាន នឹងមានការចូលរួម ពីថ្នាក់ដឹកនាំនៃវិស័យបរិស្ថាន និ​ង​ធ​ន​ធា​នធម្មជាតិ នៃប្រទេសអាស៊ានទាំង១០ និង មកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាម៉េរិក និ​ង​សហភាពអឺរ៉ុប ដែលនឹងពិភាក្សាលើផែនការសកម្មភាពនានា ដែលគិតគូ​រដ​ល់​វិ​ស័​យ​ប​រិ​ស្ថា​ន និងការប្រែប្រួលអាកាសធាតុ។

តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និង​កិច្ច​ប្រជុំ​ពា​ក់​​​ព័​ន្ធគ្រោងបើកជាផ្លូវការក្រោមវត្តមាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រ​សួង​បរិ​ស្ថាន​នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ មុនមានកិច្ចប្រជុំបន្តបន្ទាប់ រួមមាន កិច្ច​ប្រជុំ​ឧត្តមមន្រ្តីបរិស្ថានអាស៊ាន នៃសមាជិកទាំង១០ប្រទេស អាស៊ានបូក៣ អាស៊ានបូកចិន អា​​ស៊ា​នបូកកូរ៉េខាងត្បូង អាស៊ានបូកជប៉ុន អាស៊ានបូកអាម៉េរិក និងបូ​ក​ស​ហ​ភា​ពអឺ​រ៉ុ​ប​ជា​ដើ​ម​៕

ដោយ៖ ឆឹម ទិត