លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជួបសំណេះសំណាល និងសាកសួរ​សុ​ខ​ទុ​ក្ខក្រុមជាងដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានជួសជុលអគារក្រសួងយុត្តិធម៌

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វា​ស័​ក ព.ស.២៥៦៦ ត្រូវនឹ​ង​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២២, លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រ​សួ​ង​យុ​ត្តិធម៌ បាន​អ​ញ្ជើ​ញ​ជួ​ប​សំ​ណេះសំណាល និងសាកសួរសុខទុក្ខក្រុ​មជា​ងដែ​លកំ​ពុ​ង​បំ​ពេ​ញ​កា​រងា​រនៅ​ក្នុង​ការ​ដ្ឋា​ន​ជួ​សជុលអគារទីស្តីការក្រសួងយុត្តិធម៌ជាង ៧០ រូប នាឱកា​ស​បុ​ណ្យ​ពិ​ធីបុណ្យកាន់បិណ្ឌ និ​ងភ្ជុំបិណ្ឌ។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏​បា​ន​ឧបត្ថម្ភជាថវិកា និង​ភេសជ្ជៈមួយចំនួនទៅដល់ក្រុមជាងផងដែរ៕
ប្រភព៖ ក្រសួងយុត្តិធម៌