ផ្សារទំនើប​ K MALL គ្រោងនឹងបើកដំណើរការនៅតំបន់ព្រែកត្នោតក្នុងឆ្នាំ២០២៤

 ភ្នំពេញ៖ ផ្សារទំនើប​ K MALL ជាការអភិវឌ្ឈគម្រោងផ្សារទំនើបធំទូលាយថ្មីមួយទៀតនៅក្នុងតំ​បន់ព្រែកត្នោត គ្រោងនឹងនឹងបើកដំណើរការក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ផ្សារទំនើប​ K MALL វេងស្រេងកាលពីថ្ងៃទី១៩ ខែកញ្ញានេះ គ​ម្រោ​ងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២៣ដោយគ្រោងប​ញ្ច​ប់រួចរាល់ក្នុងឆ្នាំ២០២៤ លើដីទំហំជាង៨ ០០០ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅតាមណ្តោ​​​យ​ផ្លូវជាតិលេខ២ ជាប់​នឹងបុរីចន្ទគីរី (Borey Chankiri) ហើយក៏ជាគម្រោងថ្មីមួយទៀតប​ង្កើ​​​តឡើ​ងដោយក្រុមហ៊ុនឈ្នះពានរង្វាន់ អឺបេនលែន (Urbanland)។

ផ្សារទំនើបថ្មីនេះ បានប្រារព្ធពិធីប្រកាសគម្រោងអភិវឌ្ឍន៍ជាផ្លូវការនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២២ ជាមួយនឹងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារទំនើបឡាក់គី Lucky Supermarket ប្រោនកាហ្វេ BROWN និង Kungfu Kitchen ស្របពេលដែលដៃគូពិ​សេ​ស​​ៗជាច្រើនទៀត​នឹងចូលរួមជាបន្តបន្ទាប់នាពេលអនាគត។

គម្រោងផ្សារទំនើប ខេ​ ម៉ល​ ព្រែកត្នោត នឹងបង្កើតជាទីកន្លែងសម្រាប់ជួបជុំគ្នាជាសាធារណៈ ផ្លា​ហ្សាបើកចំហធំទូលាយ ផ្សារតូបតូចៗ និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបរីករាយផ្សេងៗទៀត ព្រ​ម​ទាំងជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការ​ទិញ​ទំនិញ​ប្រចាំ​ថ្ងៃ និងការកម្សាន្តជាមួយក្រុមគ្រួ​សា​រ និង​មិត្តភក្តិរបស់លោកអ្នក៕
ដោយ៖ សាន សៀងហៃ