គ.ជ.ប៖ ពលរដ្ឋអាចពិនិត្យបញ្ជីឈ្មោះ និង ចុះ​ឈ្មោះបោះឆ្នោត ចាប់ពីពាក់កណ្ដាលខែ​តុ​លា​ ដល់ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បា​ន​ប​ញ្ជាក់ថា គ.ជ.ប បានចេញកាលបរិច្ឆេទ​ឱ្យ​ព​ល​រ​ដ្ឋ​​អាចពិ​និត្យប​​ញ្ជី​ឈ្មោះ និ​ង​​ ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ និងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ​២​០២២ ចាប់ផ្តើ​មពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោតឆ្នាំំ២០២២ នៅថ្ងៃ​ទី​២​០​ក​ញ្ញា​នេះ ​ប្រ​ធា​ន ​គ.ជ.ប បាន​ឱ្យ​ដឹ​ង​ប​ន្ថែ​មថា ការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះ​បោះ​ឆ្នោ​ត​នៅ​តា​ម​ឃុំ សង្កាត់ មា​ន​រ​យៈ​ពេ​ល​ ៥០ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី​២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែ​ធ្នូ​ ឆ្នាំ​២​០២២។

ដោយឡែក សម្រាប់ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោតផ្លូវការ ឆ្នាំ​២​០​២១ ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី១៩ខែតុ​លា ឆ្នាំ២០២២។ក្នុងនេះដែរ ប្រធាន គ.ជ.ប ក៏បានបញ្ជាក់ជូនអំពីរបៀប និងកាលបរិច្ឆេទនៃការដាក់ពាក្យ​សុំចុះ​ឈ្មោះ​ជា​អ្នកសង្កេតការណ៍ជាតិ-អន្តជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលការចុះ​ឈ្មោះ​អ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ គ.ជ.ប នឹងចាប់ផ្តើមទទួលពាក្យសុំ

ចុះ​​​ឈ្មោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រីឯ​កា​រ​ចុះ​ឈ្មោះអ្នកសង្កេត​ការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី២០ ខែ​ក​​ញ្ញា​ ឆ្នាំ២០២២ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី១ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈោ្មះបោះឆ្នោត ឆ្នាំ២០២២ ដែលសមាសភា​ពចូ​លរួ​មក្នុ​ង​កិ​ច្ច​ប្រ​ជុំនេះ​មា​ន​ម​ក​ពី​ក្រុ​មប្រឹធម្មនុញ្ញព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រុមប្រឹក្សាសក​ម្ម​ភា​ពនៃការរត់ពស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការ​មិ​ន​មែ​ន​រ​ដ្ឋា​ភិ​បា​ល ព្រមទាំអ្នកសារព័ត៌មានផងដែរ សរុបចំនួនជាង ៥០ នាក់៕

ដោយ៖ សាន សៀងហៃ