អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ទទួលខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយ​ពី​បញ្ហាគ្រឿង​ញៀន ៨០ ០០០ សន្លឹក និងសម្ភារមួយចំនួនពី​គ្រឹះ​ស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រគ​ល់ជូននូវខិត្តប័ណ្ណព័ត៌​មាន​ផ្ស​ព្វ​ផ្សា​​យ​ពី​បញ្ហាគ្រឿងញៀនចំនួន ៨០ ០០០ សន្លឹក និងសម្ភារមួយចំនួនដល់​អគ្គលេខាធិកា​រ​ដ្ឋា​​ននៃ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការផ្សព្វផ្សាយបញ្ជ្រាបពីបញ្ហា​គ្រឿ​​ង​ញៀន​​ដល់​បងប្អូនប្រជាពលរដ្ឋតាមរយៈគណៈកម្មាធិការត្រួតពិនិ​ត្យគ្រឿងញៀនរា​ជ​ធា​នី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ និងក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿ​ង​ញៀន។

អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ពិធីប្រគល់​នេះ​​បានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ អិលអូអិលស៊ី កាលពី​ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ​​២​០២២​ ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងលោក ឧត្តមសេនីយ៍​ទោ​ លឹ​ម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកា​រ​ដ្ឋា​ន​អា​ជ្ញាធ​រជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីបាន​គូ​ស​ប​ញ្ជា​ក់ថា “ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យើងទាំងអស់គ្នា ដោយ​​​មិន​អា​ច​ចាត់ទុកជាការងារផ្តាច់មុខរបស់នរណាម្នាក់ឬក្រុមណាមួយឡើយ​ ការដោះ​ស្រាយ​​គឺ​ត្រូ​វ​ផ្តើ​មពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀនជាបញ្ហារួម​ចម្បងដែល​យើង​គ្រ​ប់គ្នា​ត្រូ​វ​ចូលរួមដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់​ខ្លួន​ឯង ក្រុមគ្រួសារ និង​សង្គមជាតិ”។ លោកបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ និង​ប្រជាពល​រដ្ឋ​គ្រប់រូប​រួម​សហ​កា​រគ្នា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន​ដែលនាំ​ឱ្យ​បំផ្លាញស​ហគ​ម​ន៍​របស់យើង។

លោកប្រធាននាយកប្រតិបត្តិបានបន្ថែមថា អិលអូអិលស៊ី នឹងបន្តគាំទ្រ​ដល់អាជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធប្រឆាំងគ្រឿងញៀន​យ៉ាងពេញទំហឹង​ដើម្បីចូលរួមប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន។

លោកឧត្តមសេនីយ៍​ទោ​ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារ​នីតិ​ស​ម្ប​ទា​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមាន​ប្រសាសន៍ថា គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC)ជាដៃគូសហការយ៉ាង​សកម្ម ដែលតែង​តែគាំ​ទ្រ​ដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការ​ងារផ្សព្វ​ផ្សា​យអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបានជួយការងារសង្គមនានាមានដូចជាការផ្តល់នូវអណ្តូងទឹកស្អាត​ កន្លែងលាងដៃ​តាមសាលារៀន​ ការប្រយុទ្ធប្រឆាំងការរីក​រាល​ជំងឺ​​រាត​ត្បា​ត​កូវីដ-១៩​ ចរាចរណ៍​ និងជួយដល់សកម្មភាពសង្រ្គោះប្រជាពលរដ្ឋ​ដែល​រង​គ្រោះដោយ​ទឹក​ជំ​នន់ជាដើម។ ល។ លោកឧត្តមសេនីយ៍​ទោបានលើកឡើងថា ការចូល​រួមអនុវត្តន៍​នូវ​យុ​ទ្ធ​សា​ស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គឺត្រូវការចូលរួមជាចាំ​បាច់​ពីគ្រប់វិស័យ​ជាពិ​សេ​សពីវិស័យឯកជន​ដូចដែលអិលអូអិលស៊ី ដែលបាននឹងកំពុង​បន្ត​ធ្វើទាំងពេលនេះ​ និង​ពេ​លអនាគត​ សំដៅធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់​ជូនប្រជាពល​រដ្ឋ​គ្រប់រួប​ គ្មា​នគ្រឿ​ង​ញៀ​ន​ គ្មានហិង្សា​ គ្មានឧក្រិដ្ឋកម្ម។

សូមជម្រាបជូនថា នេះជាលើកទី៨ហើយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​អិលអូអិល​ស៊ី បា​ន​ប្រ​​គល់ជូនអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវខិត្ត​ប័ណ្ណ​ព័ត៌​មា​​នផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​របស់អិល​អូអិ​ល​ស៊ី​(​L​O​LC)ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕

ដោយ៖ គង់ សេដ្ឋាមុនី