ភ្នំពេញ៖ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយ មវៀតណាម បានលើកឡើងថា សម្តេច ហេង សំរិន ជាវីរជន កំពូលមួយរូប ដែលបានចូលរួ មចំ ណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំ ណងមិត្តភាពប្រទេសទាំងពីរឱ្យបានរឹងមាំជា លំដាប់។
ការលើកឡើងរបស់ប្រធានរដ្ឋវៀតណាមបែបនេះ គឺធ្វើឡើងក្នុងជំនួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៣ កញ្ញានៅវិមានប្រមុខរដ្ឋ នៃរដ្ឋធានីហាណូយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP កាលពីថ្ងៃទី១៣កញ្ញា។
ប្រភពដដែល បានគូសបញ្ជាក់ថា ក្នុងជំនួបខាងលើនេះ លោក ង្វៀន សួនហ៊្វុក បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានសម្តេច ហេង សំរិន និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពក្នុងប្រទេសវៀតណាមនាពេលនេះ។
ថ្លែងទៅកាន់ប្រធានរដ្ឋវៀតណាម លោក ង្វៀន សួនហ៊្វុក សម្តេច ហេង សំរិន បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍន ភាពជឿនលឿន ស្របតាមទិសដៅនៃមហាសន្និបាតលើកទី១៣ របស់ បក្សកុម្មុយនីស្ត វៀតណាម។
និយាយពីទំនាក់ទំនងកម្ពុជា-វៀតណាមជាប្រវត្តិសាស្រ្តវិញ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា នៅចងចាំជានិច្ច ចំពោះពលីកម្មដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ឈាម ជួយរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នាថ្ងៃ ៧ មករា ១៩៧៩៕
ដោយ៖ វង្ស សំណាង