ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលគ្រោងរៀបចំនៅថ្ងៃទី២១,២២ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ទៅធ្វើថ្ងៃទី០៥,០៦ ខែធ្នូ ឆ្នាំ២០២២ វិញ។
យោងតាមលិខិតចុះហត្ថលេខា ដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា មូលហេតុនៃការពន្យានេះដោយសារតែនៅខែ វិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជានឹងមានព្រឹត្តិកាណ៍ជាតិ នឹងព្រឹត្តិការណ៍តំបន់ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ , ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ពន្ធ័ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣៕
ដោយ៖ សាន សៀងហៃ