អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ គ្រោង​ប្រា​រ​ព្ធ​ធ្វើ​នៅ​ចុងខែតុលាខាងមុខនេះ

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបើកកិ​ច្ច​ប្រជុំត្រៀម​ល​ក្ខ​ណៈ​រៀ​ប​ចំពិធីប្រណាំងទូក ដែលនឹងគ្រោងប្រារព្ធធ្វើនៅចុងខែតុលា ឆ្នាំ​២​០​២​២​ខា​ងមុខនេះ នៅ​ទ​ន្លេ​វ៉ៃ​គោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។​នេះបើតាមផេក​រប​ស់​អ​ភិ​បា​ល​ខេ​ត្ត​ស្វា​យ​រៀងថ្ងៃ​ទី​១​៣​ ខែ​ក​ញ្ញា ឆ្នាំ២០២២។

ការរៀបចំប្រណាំងទូកនៅតាមបណ្ដាខេត្តនេះ ធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលប្រកាសផ្អាក​ការប្រណាំងទូកនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២២នេះ ដោយសា​រចំ​ពេល​ដែល​កម្ពុ​ជាជាប់រវល់​ធ្វើ​​ជាម្ចា​ស់ផ្ទះ​រៀ​ប​ចំ​កិ​ច្ច​ប្រ​ជុំ​កំពូលអាស៊ា​ននៅក្នុងខែវិច្ឆិកាដែល​នឹង​មាន​ការ​ចូល​រួម​ពី​មេ​ដឹ​ក​រ​ប​ស់​ប្រទេសមហាអំណាច និងមេដឹកនាំក្នុងតំបន់ជាច្រើនរូបផងដែរ៕

ដោយ៖ សាន សៀងហៃ