ក្រសួងបរិស្ថាន និង ក្រសួងឧស្សាហកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោ​ង​កា​រ​លើ​ក​ម្ព​ស់​​​កា​រ​អ​នុ​វ​ត្ដ​ថា​មពលនិរន្ដរភាពក្នុងវិស័យវាយនភ័ណ្ឌ

 

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោ​ង​កា​រ​លើ​កម្ពស់ការអនុវត្ដថា​ម​ព​ល​និ​រ​ន្ដ​រ​ភា​ពក្នុងវិស័យវាយនភ័ណ្ឌ រវាងក្រសួងបរិស្ថាន ក្រសួង​ឧ​ស្សា​ហកម្ម បច្ចេកកវិទ្យា និង​ន​វា​នុ​វ​ត្ត​ន៍ និងវិទ្យាស្ថានអនុវត្ដសកល (GGGI) បានប្រ​ព្រឹត្ត​ទៅ​ នៅ​​ដើមខែកញ្ញា ឆ្នាំ២០២២នេះ នៅ​ក្រុ​​ង​កែប​។

កិ​ច្ចព្រ​មព្រៀ​ងនេះ​ត្រូវ​បាន​ចុះ​ហ​ត្ថ​លេ​ខា​ដោ​យ​ លោក ទឹង ស៊ីនី រដ្ឋ​លេខា​ធិកា​ឆរ​ក្រ​សួ​ង​ក្រ​សួ​ងឧស្សាហកម្ម បច្ចេកកវិទ្យា និងនវានុវត្តន៍ លោក វ៉ាន់ មុនីនាថ អគ្គនាយ​កនៃ​អ​គ្គ​នា​យ​ក​ដ្ឋា​នគោលនយោបាល និងយុទ្ធសាស្រ្ដ ក្រសួ​ង​បរិស្ថាន និងលោស្រី Shomi Kim តំ​ណា​ងG​G​G​I ប្រចាំប្រទេសកម្ពុជា ក្រោមអ​ធិប​តី លោក  ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និ​ង​អ​នុ​ប្រ​ធានទី២ នៃក្រុមប្រឹ​ក្សាជា​តិអ​ភិ​វ​ឌ្ឍ​ន៍​ដោ​យ​ចីរភាព និងតំណាងរបស់ លោក សា​យ​ សំអាល់ រដ្ឋមន្រ្ដីក្រសួងពិស្ថាន និងប្រ​ធា​ន​ក្រុ​មប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

នេះជាជំហានដ៏សំខាន់មួយសម្រាប់គម្រោងការលើកកម្ពស់ការអនុវត្ដថាមពលនិរន្ដភាពក្នុងវិស័​​យវាយនភ័ណ្ឌដែលរំពឹងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃស្ថានប័នទាំង០៣ នឹង​ជួយ​លើ​ក​ក​ម្ព​​​ស់​និរន្ដរភាព និងប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរនៅកម្ពុជា។ កា​រ​កើ​ក​ក​ម្ព​ស់​កា​រ​អ​នុ​វ​ថា​មពលនិរន្ដភាពត្រូវបានទទួលស្គាល់ថាជាកត្ដានាំមុខដែលឆ្លើយតបនឹ​ងស្ថានភាពបច្ចុប្បន្ន និង​បង្កើនភាពប្រកួតប្រជែងរបស់រោងចក្រកាត់ដេរកម្ពុជា។

​គម្រោងការលើកកម្ពស់ការអនុវត្ដថាមពលនិរន្ដរភាព កំពុង​ត្រូវ​បាន​អនុ​វត្ដ​ដោយ​វិ​ទ្យា​ស្ថា​ន​អ​ភិ​វ​​ឌ្ឍបៃតងសកល (GGGI) រួមជាមួយ Geres និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (G​M​A​C​)​​។ គម្រោងនេះទទួលវបានមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធីEU-SWITCH Asia ដែ​ល​ប​​ច្ចប្បន្នកំពុងមានសកម្មភាពនៅក្នុងប្រទេសចំនួន២៤ ក្នុងទ្វីបអាស៊ី និងតំបន់ដទៃទៀត។

គោលបំណងនៃគម្រោង EU-SWITCH Garment នេះ គឺដើម្បី​បង្កើ​តស​មត្ថ​ភា​ព​ប្រ​កូ​ត​ប្រ​ជែ​ង​រ​ប​​ស់រោចចក្រកាត់ដេរនៅកម្ពុជា និងកាត់​បន្ថយផ​លប៉ះពា​ល់ប​រិស្ថា​នរ​បស់​ក្រសួង​ឧស្សា​ហ​ក​ម្ម​​នេះ តាមរយៈការអនុវត្ដថាមពលនិរន្ដរភាព និងសម្របសម្រួលការវិនិយោ​គលើ​បច្ចេ​កវិ​ទ្យា​ថា​​​ម​ពលស្អាត តាមរយៈកម្មវិធី “រោងចក្របៃតងគម្រូ” ជាមួយនឹងគម្រោងត្រួតពិនិត្យ និងផ្ទៀ​ង​ផ្ទា​​ត់ដែលរួមានសវនកម្មថាមពលលើាស្ដងដារសមិទ្ធិកម្ម ការអនុ​វត្ដការគ្រប់​គ្រងថា​មព​ល​និ​ង​កា​​ររាយការណ៍ និងការបណ្ដោះបណ្ដាលរោងចក្រឱ្យទៅជាបៃតង និងបង្កើ​តកា​រវិ​និយោ​គលើ​ថា​​ម​ពលនិរន្ដរភាព៕

ដោយ៖ គង់ សេដ្ឋាមុនី