កម្ពុជា-ហ្គាតេម៉ាឡា ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និង វិស័​យពា​ណិ​ជ្ជ​ក​ម្ម

 

ភ្នំពេញ៖ កម្ពុជា ហ្គាតេម៉ាឡា ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និ​ង​វិ​ស័​យ​ពា​ណិ​ជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារតែ ពាណិ​ជ្ជ​កម្ម​រវា​ង​ប្រ​ទេ​ស​ទាំងពីរនៅមានកម្រិតទាបនៅឡើយ។

នៅក្នុងឱកាសដែលលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះ​រាជា​ណាច​ក្រ​ក​ម្ពុ​ជា​ អនុញ្ញា​ត​ឱ្យ​លោ​ក Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសា​ធា​រ​ណរដ្ឋ​ហ្គា​តេ​ម៉ា​ឡា​ ប្រចាំកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃ ទី១៣ ខែ​​កញ្ញា ឆ្នាំ២​០​២​២ លោក Carlos Humberto Jiménez Licona បានសម្តែងនូវការពេញចិត្ត និ​ង​​វាយតម្លៃ​ខ្ព​ស់​ចំ​ពោះ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។

លោកមានជំនឿថា «តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចស​ហប្រ​តិ​បត្តិ​ការរ​វា​ង​ប្រ​ទេ​សទាំងពីរ លើវិស័យវប្បធម៌ និងវិស័យពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោ​យ​សា​រ​តែ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ»។ ជាមួយគ្នានេះ ប្រទេ​ស​ក​ម្ពុ​ជា​ ជាប្រទេសដែលមានវប្បធម៌សម្បូរបែប ជា​ពិ​សេ​ស​រ​ម​ណី​យ​ដ្ឋា​ន​អង្គរ និងតំប​ន់​ទេ​ស​ច​ណ៍​ជា​ច្រើន។

ឯកអគ្គរដ្ឋទូតរូបនេះបាន បញ្ជាក់ថា «លោកនឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការ​រវាងសាធារណរដ្ឋហ្គាតេម៉ាឡាជាមួយតំបន់អាស៊ានឱ្យកាន់ប្រសើរឡើងថែមទៀត ពី​ព្រោះ​​ប្រទេសជាសមាជិកអាស៊ានមានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម»​។

លោកប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែ​លមា​នកា​ររី​កច​ម្រើន​ជាប​ន្ត​ប​ន្ទាប់។

លោក សាយ ឈុំ មានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូត នៃសាធារណ​រ​ដ្ឋ​ហ្គា​​តេម៉ាឡាប្រចាំកម្ពុជា លោកនឹងបន្តខិតខំថែរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព និងស​ហ​ប្រ​​តិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានទំនាក់ទំ​នងជា​យូរ​លង់​ណាស់​ម​ក​ហើ​យ​ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោកប្រមុខរដ្ឋស្តីទី សាយ ឈុំ បានបញ្ជាក់ថា «​ព្រឹ​ទ្ធ​​ស​ភា រដ្ឋ​សភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិនៃ​ព្រះរាជា​ណាច​ក្រក​ម្ពុជា​ត្រៀម​ខ្លួន​ជា​និ​ច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធជាមួយនឹងលោកឯកអគ្គរដ្ឋទូតប្រចាំនៅព្រះ​រាជា​ណា​ចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំម​កនូ​វផ​ល​ប្រ​យោ​ជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ»៕

ដោយ៖ សាន សៀងហៃ