សម្តេចតេជោ ព្រមានបក្សក្រៅរដ្ឋាភិបាល កុំយកកា​រដោះ​ស្រាយ​ដីធ្លី​ឱ្យព​លរ​ដ្ឋ​នៅ​ភូ​មិ​រុ​ន​តា​ឯក ជាការទាក់ទាញសន្លឹកឆ្នោត

 

សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមាន​គណ​បក្ស​នយោ​បា​យក្រៅរដ្ឋាភិបាល កុំចោទប្រកាន់សម្តេច ដោយយកករណីដោះស្រាយបញ្ហាលំនៅឋាន​ឱ្យប្រ​ជា​​ព​ល​រដ្ឋរុះរើ ចេញពីតំបន់រមណីដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិរុនតាឯក ក្នុងខេត្តសៀមរាប ជា​ការទា​ក់ទាញសន្លឹកឆ្នោត។

ការព្រមាននេះធ្វើឡើង ក្នុងឱកា​សសម្ដេច​អ​ញ្ជើ​ញ​ជួបសំណេះសំ​ណាល​ជាមួ​យប្រ​ជាព​លរ​ដ្ឋ​ស្ម័​គ្រចិត្ត រើសំណង់ចេញ ពី​តំ​ប​ន់​រមណីយដ្ឋានអង្គរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

ស​ម្តេចតេជោ បានបញ្ជាក់ច្បាស់ៗថា មិនឱ្យបក្ស​ដទៃ​យកបញ្ហានេះមកធ្វើជាអាវុធទេ ប្រយ័​ត្នស​ម្តេច​ប្រើ​ផ្លូ​វច្បាប់ ហើយកុំមកចោទថា ជារឿងនយោបាយ៕

ដោយ៖ គង់ សេដ្ឋាមុនី