សម្តេចតេជោ៖ ទោះ ហ៊ុន ម៉ាណែត ជាកូនអ្នកផ្សេង ក៏ខ្ញុំគាំទ្រជាបេក្ខភាព អនាគត​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ទោះបីជាលោក ហ៊ុ​ន ម៉ាណែត ជាកូនរបស់អ្នកណាក៏ដោយ ក៏សម្តេច គាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីដែរ ព្រោះ​ ហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈត្រឹមត្រូវ សមនឹងកាន់តួនាទីនេះ។

 
ក្នុងឱកា​ស​អ​ញ្ជើ​ញ​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញ ពី​តំ​ប​ន់​រមណីយដ្ឋានអង្គរ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា ទោះ​​បីសម្ដេច ឈប់ពីតំណែងជានាយករដ្ឋមន្រ្តី ក៏មិនមានគណបក្សណាផ្សេង ក្រៅ​ពី​គ​ណ​ប​ក្ស​​ប្រ​ជាជនកម្ពុជាកាន់អំណាចនោះទេ ។

សម្ដេចបញ្ជាក់ថា «បើទោះបី ហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយ ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ា​ណែ​ត​ដែរព្រោះលក្ខណៈសម្បត្តិគ្រប់គ្រាន់ វាមិនមែនស្ថិតនៅក្នុងគាំទ្រកូនខ្លួនឯងណា។ ខ្ញុំ គាំ​ទ្រ​អ្ន​ក​ណា ដឹកនាំគណបក្សប្រជាជនកម្ពុជាបាន ដឹកនាំប្រទេសកម្ពុជាបាន ចឹងកុំនិយាយរឿង កូន ហ៊ុ​ន សែន»។

ជាមួយគ្នានេះ សម្ដេចក៏ឆ្លើយតបទៅក្រុមប្រឆាំងវិញដែរថា សម្ដេច មិន​មែន​បណ្ដុះ​បណ្ដា​ល​កូ​ន​​ឱ្យធ្វើចោរឡើយ បើកូនមានលទ្ធភាពធ្វើនាយករដ្ឋមន្ដ្រី គឺឱ្យធ្វើនាយករដ្ឋមន្ដ្រី។ សម្ដេ​ចប​ញ្ជា​ក់សារជាថ្មីថា បើ ហ៊ុន ម៉ាណែត មិនមានលក្ខណៈគ្រប់គ្រាន ក៏សម្ដេច មិនគាំ​ទ្រឱ្យ​ធ្វើនា​យ​ករដ្ឋមន្ដ្រីដែរ។

គួររំឭកថា សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានស​ម្រេច​ជាឯកច្ឆ័ន្ទគាំទ្រ ស​ម្ដេ​ច​តេ​ជោ​ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជ្រើសតាំង លោកហ៊ុន ម៉ាណែត ស​មា​​ជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រ​ធាន​យុវ​ជន​គណ​បក្ស​ប្រជា​ជ​ន​ក​ម្ពុជាថ្នាក់កណ្តាល ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕

ដោយ៖ គង់ សេដ្ឋាមុនី