លោក ស៊ុន ចាន់ថុល៖ ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនអាស៊ាន នឹងជួយ​ដល់​សមា​ជិ​​​ក​ស​​​​​មា​​គមអា​ស៊ានទាំ​ងអស់​ក្នុងកា​រលើ​កក​ម្ពស់​វិ​ស័​យ​ពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំ​ពេញ៖ «ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនអាស៊ាន មិន​ត្រឹម​តែរួមចំណែក ជាមួយស​មា​គមអាស៊ានក្នុងការរឹតបន្តឹង និង​ការ​ភ្ជាប់​ទំនា​ក់ទំ​នង​ល្អប៉ុ​ណ្ណោះ​ទេ ប៉ុន្តែថែមទាំ​ងជួ​យ​ដ​ល់​ស​មាជិកសមា​គមអា​ស៊ានទាំ​ងអស់​ក្នុងកា​រលើ​កក​ម្ពស់​វិ​ស័​យ​ពាណិជ្ជកម្ម និង​ការ​វិ​និ​យោ​គ​ក្នុ​ង​តំ​បន់ផងដែរ »។ នេះបើតាមប្រសាសន៍ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ង​សា​ធា​​រ​ណការ និងដឹកជញ្ជូន ក្នុងឱកាស​អ​ញ្ជើ​ញចូលរួ​មជាវា​គ្មិន​កិត្តិ​យស​ក្នុង​វេ​ទិកា​ភាព​ជាអ្ន​កដឹ​ក​នាំ និងភាពជាដៃ​គូស​ហ​ប្រ​តិ​ប​ត្តិ​ការ អាស៊ាន ក្រោមប្រធានបទ៖ “ ការលើកកម្ពស់ការ​តភ្ជា​ប់​វិ​ស័​យ​ដឹកជញ្ជូនអាស៊ាន ដើម្បី​ជំ​រុ​ញ​វិ​ស័​យពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់” (Enh​a​n​c​i​n​g ASEAN Transport Connectivity to Promote Regional Trade and Investments) នៅស​ណ្ឋា​គារ Hyatt Regency Phnom Penh កា​លពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ​២​០២២។

 
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា រាជ​រ​ដ្ឋា​ភិ​បា​លក​ម្ពុជា​បាន​ និ​ង​កំ​ពុ​ងផ្តល់អាទិភាពលើគម្រោងជាច្រើនដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និ​ង​​ភ័ស្តុភា​រក​ម្មនៅ​ក​ម្ពុ​ជា​​​ឱ្យកាន់តែប្រសើរឡើង រួមមាន៖ គម្រោងអភិវ​ឌ្ឍន៍​វិស័​យដឹ​កជ​ញ្ជូន​ផ្លូ​វ​គោ​ក ផ្លូវទឹក ផ្លូ​វ​អា​កា​ស​ ផ្លូវដែក គម្រោងអភិវឌ្ឍន៍ វិស័យកំពង់ផែ និងក្របខ័​ណ្ឌគោ​លន​យោ​បា​​យស្តី​ពីកា​រដឹ​ក​ជញ្ជូ​ន​ និងភ័ស្តុភារកម្ម។

ជាមួយគ្នានេះ លោក ទេសរដ្ឋមន្ត្រីបានបង្ហាញពីផែនការមេ និង​កិច្ចព្រ​មព្រៀ​ងក្នុ​ងក្រ​ប​ខ័​ណ្ឌ​អា​​ស៊ាន ជាច្រើនដែលបានចុះហត្ថលេខា និងជាពិសេសគឺកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស ដ៏​ទូ​លំទូលាយអាស៊ាន-សហភាពអឺរ៉ុប (AE-CATA) ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅ​​​ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្នុងខែតុលា ឆ្នាំ​២​០​២២ខាងមុខ។ ពោលគឺសំដៅចូលរួមចំណែកក្នុង​ការលើក​កម្ពស់​ការត​ភ្ជាប់វិ​ស័យ​ដឹក​ជ​ញ្ជូ​ន​​ក្នុ​ងតំបន់អាស៊ាន និង​បង្កើតបានជាបណ្តាញដឹកជញ្ជូនអន្តរទំនាក់ទំនង។

 

លើសពីនេះទៀត លោក​បាន​មានប្រសាសន៍អំពីកាលានុវត្តភាពវិនិយោគជាច្រើន ក្នុ​ង​វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មនៅកម្ពុជា លើកទឹកចិត្តឱ្យវិស័យឯកជនពិចារណា និង​ងា​ក​​មកវិនិយោគនៅកម្ពុជាឱ្យបានច្រើន និង​លើកឡើងអំពីការបញ្ជាក់របស់ធនា គារពិភ​ព​លោ​ក​ថា​ កម្ពុជាមានរបបវិនិយោគសេរីបំផុតក្នុងតំបន់អាស៊ាន ហើយដើរតួជាអ្នកសម្របសម្រួល និ​ង​​ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការវិនិយោគរបស់វិស័យឯកជនដើម្បីធានាបានថា វិស័​យ​ឯកជននឹងទទួលភាពជោគជ័យ ព្រោះថាជោគជ័យរបស់វិស័យឯកជន គឺជាភាព​ជោគ​ជ័យ​រប​ស់រាជរដ្ឋាភិបាល៕

ដោយ៖ គង់ សេដ្ឋាមុនី