អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុទទួលរង្វាន់ការពារបរិស្ថាន

ព្រះសីហនុ៖ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (KOS) បានទទួលរង្វាន់ការពារបរិស្ថាន សម្រាប់គម្រោងដែលមានគោលបំណងបំប្លែងសារធាតុកាបូន និងជំរុញវប្បធម៌នៃនិរន្តរភាពនៅក្នុងសហគមន៍អាកាសយានដ្ឋាន។

Cambodia Airport ឱ្យដឹងថា គម្រោងនេះ ជាផ្នែកមួយនៃការប្រកួតប្រជែងផ្នែកបរិស្ថាន “Less we can” ឆ្នាំ 2023 “Less we can” ឆ្នាំ ២០២៣។ គំនិតផ្តួចផ្តើមដែលទទួលបានជ័យលាភីរួមមាន ការបិតយូវីនៅលើបង្អួចការិយាល័យដើម្បីកាត់បន្ថយកម្ដៅ ដែលវាជួយសន្សំសំចៃថាមពលយ៉ាងច្រើន។

មួយផ្នែកនៃរង្វាន់ដែលទទួលបាននេះ ត្រូវបានយកមកទិញកង់ចំនួន ៤ គ្រឿងដើម្បីផ្តល់ជូនតាមនាយកដ្ឋានមួយចំនួននៅក្នុងអាកាសយានដ្ឋាន ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់ពួកគេ បន្ថែមពីលើការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន។

សូមអបអរសាទរដល់ក្រុមការងារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុក្នុងការធ្វើឱ្យសកម្មភាពដើម្បីបរិស្ថាននិងការប្តេជ្ញាចិត្តរបស់អាកាសយានដ្ឋានចំពោះការគ្រប់គ្រងបរិស្ថានកើតមានពិតប្រាកដ៕