ព្រៃវែង៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំង អាវុធហត្ថស្រុកពាមរក៏ និង កម្លាំង អាវុធហត្ថស្រុកពារាំង ដឹកនាំដោយលោក ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ចុះបង្រាបមុខសញ្ញាជូញដូរនិងប្រើប្រាស់ថ្នាំញៀន។ នេះបើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
ប្រភពដដែលបន្ថែមថា កិច្ចប្រតិបត្តិការបានធ្វើឡើងនៅនៅចំនុចភូមិបាទី ឃុំពាមរក៏ស្រុកពាមរក៏ ខេត្តព្រៃវែង។ហើយបានឃាតខ្លួនជនសង្ស័យចំនួន០៧ នាក់ ជាបន្តបន្ទាប់។
ក្រោយចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌ ស ចំនួន០៣កញ្ចប់ទម្ងន់ ៥៩.៥៩ក្រាម ម៉ូតូចំនួន ០៤គ្រឿង ទូរសព្ទ័ដៃចំនួន ០៧គ្រឿង ដាវ កែឆ្នៃ ០១ ដើម ឧបករណ៍ សំរាប់ជក់ថ្នាំមួយចំនួន ដែកកេះចំនួន ០៦ ជញ្ជីងថ្លឹងថ្នាំ ចំនួន០១ និង ថង់វេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ៕