សៀមរាប៖ គម្រោងវិនិយោគបេតិកភ័ណ្ឌបែបទំនើប (សារមន្ទីរឌីជីថល 3D) ដែលសាងសង់ដោយ ក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក របស់កម្ពុជា សហការជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅក្នុងប្រទេសបារាំង នឹងចេញជារូបរាងផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងខាងលើនេះ ត្រូវបានបង្ហាញ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារវាង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក កាលពីពេលថ្មីៗនេះ ។
ក្នុងជំនួបពិភាក្សានេះ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក បានលើកឡើងថា គម្រោងវិនិយោគបេតិកភណ្ឌបែបទំនើបនេះ មានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយក្នុងប្រទេសបារាំង ដែលនឹងចេញជារូបរាងផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
ជាមួយគ្នានេះ លោក អភិបាលខេត្ត បានសម្តែងនូវការចាប់អារម្មណ៍ជាខ្លាំងលើគម្រោងវិនិយោគនេះ ហើយបានធ្វើការគាំទ្រ ព្រមទាំងសង្ឃឹមថាគម្រោងនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក ក្នុងពេលឆាប់ៗនេះ៕