រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកំណត់លក្ខខណ្ឌ០៩ចំណុចដែលអាចស្នើសុំតែងតាំងមុខតំណែងជាមន្រ្តីនគរបាលជាតិ

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកំណត់លក្ខខណ្ឌចំនួន០៩ ចំណុច ដើម្បីកំណត់លក្ខណៈសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើសុំតែងតាំងមុខតំណែងជាមន្រ្តីនគរបាលជាតិ។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ។

បើតាមសម្តេច ស ខេង ការសម្រេចធ្វើបែបនេះ គឺក្នុងបំណងដើម្បីពង្រឹងការងារតែងតាំងមុខតំណែងជាមន្រ្តីនគរបាលជាតិឱ្យកាន់តែល្អប្រសើរថែមទៀត សំដៅបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

លក្ខខណ្ឌ០៩ ចំណុចនោះរួមមាន៖ មានមនសិការស្នេហាជាតិ ស្មោះត្រង់ និងមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ, គោរព និងប្រតិបត្តិបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាផ្ទៃក្នុង គោលនយោបាយ និងច្បាប់របស់រដ្ឋ,មានគំនិតផ្ដួចផ្ដើមច្នៃប្រឌិត មុខជំនាញវិជ្ជាជីវ:ច្បាស់លាស់ ឧស្សាហ៏ព្យាយាម សកម្មការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានបទពិសោធន៏ល្អ។

ក្នុងនោះត្រូវមានមានសីលធម៍រស់នៅស្អាតស្អំ,មិនប្រព្រឹត្តអំពើដែលបណ្ដាលឪ្យប៉ះពាល់ដល់កិត្យានុភាបអង្គភាពនិងកិត្តិយសរបស់ប្រទេសជាតិ,មានសាមគ្គីភាពល្អ ទំនាក់ទំនងទូលំទូលាយជាមួយមន្ដ្រីរួមការងារ និងសម្ថកិច្ចពាក់ពន្ធ័ ចេះកៀរគរកម្លាំងសារណ:ចូលរួមសហការបំពេញភារកិច្ចសម្រេចបានលទ្ធផលល្អ,ជាសេវាបម្រើ ជាអ្នកការពារដ៏ស្មោះត្រង់ និងទទួលបានទំនុកចិត្តពីអង្គភាព និងប្រជាពលរដ្ឋ,មានសម្ថភាពគ្រប់គ្រងបញ្ជាដឹកនាំ និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព មានការគ្រាំទ្រ គោរពស្រលាញ់ជឿទុកចិត្តពីមន្ដ្រីក្រោមឪវាទ និងប្រជាពលរដ្ឋ ជាដើម។

ដោយឡែកចំពោះនីតិវិធីនៃការតែងតាំងមុខតំណែងវិញ សម្តេច បានកំណត់អំពីលក្ខខណ្ឌចំនួន០៤ ចំណុចរួមាន៖សំណើរបស់អគ្គនាយកនៃដ្ឋានសាមី ថ្នាក់ប្រហាក់ប្រហែល ប្រធាននាយកដ្ឋាន-អង្គភាពនិងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត តាមឋានានុក្រម,កំណត់ហេតុប្រជុំពិភាក្សាវាយតម្លៃរបស់ថ្នាក់ដឹកនាំអង្គភាពដែលមានសម្ថកិច្ចទៅលើលក្ខណ:សម្បិត្តដូចបានកំណត់ខាងលើ,ប្រវត្តិរូបសង្ខេបរបស់មន្រ្ដីនគរបាលជាតិ ហើយរាល់សំណើរសុំតែងតាំងមុខដំណែងរួមទាំងសំណុំបែបបទត្រូវឆ្លងតាមរយ:នាយកដ្ឋានបុគ្គលិកដែលជាសេនាធិការធ្វើការពិនិត្យ និងរៀបចំបែបបទតាមនីតិវិធីក្នុងការលើកយោបល់ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីលើកយោបល់ជូនរដ្ឋមន្រី្ដក្រសួងមហាផ្ទៃពិនិត្យសម្រេច៕