ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ថា កូវីដ១៩បានផ្តាច់អាយុជីវិតពលរដ្ឋកម្ពុជាចំនួនម្នាក់ និងមនុស្ស៣៦៨ផ្សេងទៀត បានឆ្លងដែលជាប្រភេទអូមីក្រុងទាំងអស់។ បើតាមក្រសួង អ្នកស្លាប់ម្នាក់នេះគឺមិនបានចាក់វ៉ាក់សាំងនោះទេ។
តួលេខសរុបនៃចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ កើនឡើងសរុបចំនួន ៣,០៣៣នាក់។ ដោយឡែកអ្នកឆ្លងសរុបចំនួន ១៣១,៣៧២នាក់ និងជាសះស្បើយសរុបចំនួន ១២៥,០២៩នាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល៕