ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (ផ្លោះរបងចូលទៅក្នុងផ្ទះលួចយកម៉ាស៊ីនត្រជាក់ ម៉ាក PANASONIC ចំនួន០២ គ្រឿង និងស៊ុមម៉ាស៊ីនត្រជាក់ចំនួន ០១) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦ ផ្លូវលេខ២៨៥ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង២៥នាទី។
ជនសង្ស័យទាំង ២នាក់ខាងលើរួមមាន៖ ទី១-ឈ្មោះ សុខ វិត ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅមិនពិតប្រាកដ និងទី២-ឈ្មោះ វ៉ន ខេង ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។ ចំណែកឯសម្ភារៈចាប់យក ទូរស័ព្ទដៃម៉ាកណូគៀ ពណ៌ ខ្មៅ ចំនួន០១គ្រឿង, កុំព្យូទ័រយួរដៃ(ឡេបថប់) ម៉ាកACER ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង។
រឺឯជនរងគ្រោះមានឈ្មោះ ទិត្យ កុសល្យ ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រប់គ្រងខ្សែរថភ្លើង មានទីលំនៅបច្ចុប្បន្នបូរីប៉េងហួត ផ្ទះលេខ២៤ ផ្លូវលេខអឺ១១ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ រួមមាន ៖ ម៉ាស៊ីនត្រជាក់ ម៉ាក PANASONIC ចំនួន០២ គ្រឿង និងស៊ុមម៉ាស៊ីនត្រជាក់ចំនួន ០១។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងសម្ភារៈខាងលើ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕