លោក ជួប រតនា ចែករំលែកទស្សនទាននៃការវាយតម្លៃពាក់កណ្តាលអាណាត្តិនៃផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃ ក្រសួងទេសចរណ៍ចែករំលែកខ្លះពីទស្សនទាននៃការវាយតម្លៃពាក់កណ្តាលអាណាត្តិនៃផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

ការវាយតម្លៃ (Assessment)៖ ជាដំណើរការនៃការប្រមូលភស្តុតាង ដើម្បីឆ្លុះបញ្ជាំងលទ្ធផលដែលបានអនុវត្តធៀបទៅនឹងផែនការដែលបានលើកឡើង។ ដំណើរការ (Process)៖តាមរយៈយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត រៀបចំនូវកិច្ចប្រជុំ/សិក្ខាសាលាឆ្លុះបញ្ជាំងលទ្ធផលដែលបានអនុវត្ត និងរៀបចំរបាយការណ៍សមិទ្ធកម្មតាមរយៈការវាយតម្លៃលទ្ធផលជាគុណភាព (Qualitative) និងបរិមាណ (Quantitative)។

ភស្តុតាង (Evidences)៖ ជាសក្ខីភាពដែលបញ្ជាក់ពីលទ្ធផលដែលបានអនុវត្ត (អាចជារបាយការណ៍អនុវត្តជាក់ស្តែង រូបភាព ឬវីដេអូ។ល។) ដោយភ្ជាប់ជាមួយនឹងរបាយការណ៍សមិទ្ធកម្មនៃគម្រោងនីមួយៗ។

មានការវាយតម្លៃ គឺជំរុញប្រសិទ្ធភាពអនុវត្ត ពង្រឹងសមត្ថភាពអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) និងភាពជាម្ចាស់នៃការគ្រប់គ្រងវិស័យទេសចរណ៍របស់រដ្ឋបាលរាជធានី-ខេត្ត៕