របៀបសរសេរលេខ អំណានលេខ លើលិខិតរដ្ឋបាល ឬកិច្ចសន្យា ឱ្យងាយស្រួលមើល និងអានស្របតាមលិខិតបទដ្ឋានច្បាប់ខ្មែរ

ការស្គាល់អំពីចំនួនគត់ ឬចំនួនទសភាគ គឺមានសារៈសំខាន់ណាស់ក្នុងការកំណត់ចំនួនបានត្រឹមត្រូវ។ ដើម្បីឱ្យការសរសេរលេខខ្មែរងាយស្រួលមើល  ស្រួលអាន និងកំណត់ចំនួនបានច្បាស់លាស់ និងត្រឹមត្រូវ នៅពេលដែលចំនួនលេខ មានច្រើនខ្ទង់ គឺគេត្រូវប្រើសញ្ញាជំនួយក្នុងការកាត់ខ្ទង់លេខ។ ចំនួនលេខ ដែលគេប្រើសញ្ញាជំនួយក្នុងការកាត់ខ្ទង់នោះគឺចាប់ពី ខ្ទង់ពាន់ (ចុចមួយ ឧ. .០០០) ខ្ទង់លាន(ចុចពីរ ឧ. .០០០.០០០) … ជាដើម ។

សញ្ញាជំនួយក្នុងការសរសេរលេខមានពីរគឺ៖  សញ្ញាក្បៀស ‹‹  ,  ››  សញ្ញាចំណុច ‹‹ . ›› 

សញ្ញាក្បៀស ‹‹ , ›› គេប្រើសម្រាប់សរសេរចំនួនទសភាគ ដូចជា ១,៥  ឬ ២,៣ ឬ ៣,១៤ ជាដើម ។

សញ្ញាចំណុច ‹‹ . ›› គេប្រើសម្រាប់សរសេរចំនួន លើសពីមួយពាន់ឡើង ដូចជា ១.០០០  ២០.០០០ ឬ .0០០.០០០ ជាដើម ។

តាមការកត់សម្គាល់ឃើញថា ការប្រើប្រាស់សញ្ញាទាំងពីរនេះ បច្ចុប្បន្ន ពុំបានត្រឹមត្រូវទេ គឺគេច្រើនសរសេរតាមរបៀបបរទេសវិញ ដែលគេតែងប្រើសញ្ញាចំណុច ‹‹ . ›› មកប្រើជាចំនួនទសភាគ និង ប្រើសញ្ញាក្បៀស ‹‹ , ›› មកកាត់ខ្ទង់សម្គាល់លេខនៅពេលមានច្រើនខ្ទង់ ចាប់ពីខ្ទង់ពាន់ ខ្ទង់លាន ឬ ខ្ទង់ច្រើនជាងនេះទៅវិញ ។

ឯកសារខ្មែរជាច្រើន សរសេរកាត់ខ្ទង់លេខច្រើនជាមួយសញ្ញាក្បៀស ‹‹ , ›› ហើយសរសេរលេខទសភាគជា សញ្ញា ចំណុច ‹‹ . ››  ដោយសារតែគេចម្លងតាមអេក្រង់ឌីជីថលរបស់ស្ថាប័នហិរញ្ញវត្ថុ ដូចជា ធនាគារ ទូរអេធីអឹម ឬអេក្រង់ទូរស័ព្ទ។ ហេតុអ្វី? ព្រោះ ប្រព័ន្ធលេខឌីជីថល ពុំស្គាល់លេខខ្មែរទេ។ ដូច្នេះ លេខបរទេស គេប្រើសញ្ញាក្បៀស ‹‹ , ›› ជាការសម្គាល់ការកាត់ខ្ទង់ ហើយថែមកាត់ក្បៀសពីរខ្ទង់ខាងក្រោយ (.00) ជាតម្លៃគ្មានន័យ ដើម្បីបញ្ជៀសការច្រលំចំនួន។

ដូច្នេះ តោងយល់ពីបរិបទ និងប្រភេទនៃការប្រើប្រាស់ ទើបចៀសវាងការប្រើប្រាស់ច្រលំ។

សូមមើលរបៀបសរសេរយោងតាមច្បាប់ខ្មែរដូចខាងក្រោម៖

(មួយ) រៀល (ដកឃ្លាមុននិងក្រោយវង់ក្រចក)

១០ (ដប់) រៀល

១០០ (មួយរយ) រៀល

.០០០ (មួយពាន់) រៀល

១០.០០០ (មួយម៉ឺន) រៀល

១០០.០០០ (មួយសែន) រៀល

.០០០.០០០ (មួយលាន) រៀល

១០.០០០.០០០ (ដប់លាន) រៀល

.០០០.០០០.០០០ (មួយពាន់លាន)

0.០០០.០០០.០០០ (មួយម៉ឺនលាន)

ឬរបៀបដែលនិយមប្រើនៅតាមកិច្ចសន្យានានា ជារូបិយប័ណ្ណអន្តរជាតិ

USD (មួយ) ដុល្លារអាមេរិក

USD ១០ (ដប់) ដុល្លារអាមេរិក

USD ១០០ (មួយរយ) ដុល្លារអាមេរិក

USD .០០០ (មួយពាន់) ដុល្លារអាមេរិក

USD ១០.០០០ (មួយម៉ឺន) ដុល្លារអាមេរិក

USD ១០០.០០០ (មួយសែន) ដុល្លារអាមេរិក

USD .០០០.០០០ (មួយលាន) ដុល្លារអាមេរិក

USD ១០.០០០.០០០ (ដប់លាន) ដុល្លារអាមេរិក

១០.៥០០ (មួយម៉ឺនសូន្យពាន់ប្រាំរយ) រៀល

គេប្រើសញ្ញា “ចុចមួយ” «.» ពុំមែនសញ្ញា “ក្បៀស«,» ទេ។

ហើយគេពុំសរសេរ ,០០ (ក្បៀសសូន្យសូន្យ) ពីក្រោយទៀតទេ។

ខ្មែរយើងមានពាក្យសម្រាប់ហៅលេខ ពីខ្ទង់រាយ ដល់ខ្ទង់លាន ដូច្នេះ ពុំគួរហៅ ១០.០០០(ដប់ពាន់) ១០០.០០០ (មួយរយពាន់) នោះទេ។ ដោយសារតែលោកធំខ្មែរពីដើមទៅរៀននៅបរទេស គាត់ទម្លាប់ហៅចំនួនតាមបរទេស លើប្រព័ន្ធផ្សព្វផ្សាយខ្មែរញឹកញាប់ ទៅជាទម្លាប់ទទួលស្គាល់ការហៅតាមបែបបច្ចឹមលោក ដែលនាំគ្នាគៀរគបំភ្លេចវាក្យស័ព្ទខ្មែរ ដែលដូនតាខំបង្កើតឡើង។

ចុះហេតុអ្វីបានជាគេច្រើនសរសេរ ១០,០០០.០០ (ដប់ពាន់) គឺជាការលាយគ្នា តាមបែបលេខឡាតាំងគឺ 10,000.00 (Ten Thousands) ជាការសរសេរពុំត្រឹមត្រូវទេ។ ចំពោះសញ្ញាក្បៀស ‹‹  ,  ››  បើក្រោយក្បៀសជាលេខសូន្យ គេពុំប្រើក្បៀសទេ គឺគេកាត់ចោលតែម្តង លើកលែងតែក្រោយក្បៀសមានចំនួន ទើបគេរក្សាសញ្ញាក្បៀស ‹‹  ,  ››  ឧទាហរណ៍ ២,០១ អានថា ពីរ ក្បៀសសូន្យមួយ។

ដូច្នេះ មុនយើងប្រើរបៀបសរសេរណាមួយ គួរតោងរកអំណះអំណាង ឬឯកសារយោង។