សមត្ថកិច្ចក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៥ នាក់ពាក់ព័ន្ធនឹងសកម្មភាពលួចម៉ូតូ

ស្វាយរៀង៖ ផ្អែកតាមប្រព័ន្ធកាម៉ារ៉ាសុវត្ថិភាព នៅតាមបណ្តាលបន្ទប់ជួល ដែលម្ចាស់ផ្ទះ បានផ្តល់មកសមត្ថកិច្ចក្រុងបាវិត អំពីភិនភាគជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពលួចកាច់សោរករម៉ូតូយ៉ាងសកម្ម នៅក្នុងក្រុងបាវិត ។

ក្រោយពីទទួលបានរូបភាពពីកាម៉ារ៉ាសុវត្ថិភាព សមត្ថកិច្ចក្រុងបាវិត ធ្វើការស្រាវជ្រាវកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ច ក៏ប្រទះឃើញជនសង្ស័យ ដែលមានភិនភាគដូចរូបភាពក្នុងប្រព័ន្ធកាម៉ារ៉ាសុវត្ថិភាព ចំនួន ០២នាក់ កំពុងជិះម៉ូតូលើផ្លូវជាតិលេខ១ នៅចំនុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ និងនាំជនសង្ស័យទាំង ០២នាក់ ខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរក្រោយពីសាកសួរជនសង្ស័ខាងលើរួចសមត្ថកិច្ចបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់បន្ថែមទៀតនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូគេប្រាកដមែន ។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៥នាក់ ខាងលើសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនកសាងសុំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕