គួរប្រុងប្រយ័ត្នបំផុត ទុកចិត្តមិនបានទេ ក្មេងៗមានគ្នា៨ នាក់ បែកគំនិតលួចថតកេរ្តិ៍ខ្មាស់នារី ត្រូវបាននគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួន

បាត់ដំបង៖ ក្រុមយុវជនមួយក្រុមមានគ្នាចំនួន ០៨នាក់ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធក្នុងករណីផលិតរូបភាពអាសអាភាស(លួចថតរូបជនរងគ្រោះ)និងចែកចាយរូបភាពនេះជាសាធារណៈក្នុងបណ្តាញសង្គម។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី១៥ ខែសីហា ។

លោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី នៅចំណុចក្រុម ទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីជាជនរងគ្រោះដែលបានជួលបន្ទប់ស្នាក់នៅរួមគ្នាចំនួន ០៥ នាក់ ដើម្បីរៀនសូត្រក្នុងមូលដ្ឋានខាង លើបានប្រទះឃើញរូបភាព(អាក្រាតកាយ)របស់ពួកខ្លួនត្រូវបានចែកចាយក្នុង បណ្តាញសង្គមដែលរូបភាពទាំងនេះ គឺត្រូវបានគេលួចថតជាឃ្លីបវីដេអូ ក្នុងពេលដែលជន រងគ្រោះកំពុងងូតទឹកក្នុងបន្ទប់ទឹក នៃបន្ទប់ជួលស្នាក់ នៅរបស់ខ្លួន។

តាមរយៈរូបភាពបែបនេះ ជនរងគ្រោះបានផ្តល់ព័ត៌ មានដល់អាណាព្យាបាលរបស់ខ្លួន និងបានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដើម្បីជា សមត្ថកិច្ចក្នុងរឿងនេះ។ ផ្តើមពីការស្រាវជ្រាវជាបន្ទាន់ សមត្ថកិច្ច នគរបាលបានឈានដល់ការឃាត់ខ្លួនក្រុមក្មេងៗខាងលើ ក្នុងរឿងជាក់ស្តែងដែលពួកគេជាអ្នកជួលបន្ទប់ស្នាក់នៅជាប់គ្នាជាមួយ បន្ទប់របស់ជនរងគ្រោះ។ ហើយការសាកសួរក៏ត្រូវចាប់ផ្តើមឡើង ដែលក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ពួកខ្លួនបានយកទូរស័ព្ទដៃលួចថតជាឃ្លីបវីដេអូខណៈដែលនារីរងគ្រោះចូលទៅងូតទឹកក្នុងបន្ទប់ទឹកជាប់គ្នា ដែលមានការធ្លុះធ្លាយ(មើលឃើញ) ហើយពេលថតបានក៏យករូបភាពនេះទៅមេីលផងនិងចែកចាយដល់អ្នកផ្សេងមើល ជាការកំសាន្តហើយពេលសមត្ថកិច្ចនគរបាលធ្វើការពិនិត្យក្នុងទូរស័ព្ទរបស់ពួកគេរកឃើញឃ្លីបវីដេអូពីរូបភាពអាក្រាតកាយជនរងគ្រោះចំនួន ១៩វីដេអូឃ្លីបឯណោះ ។

នៅពេលនេះសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកកាន់ផែនជំនាញ ដើ ម្បីអនុវត្តបន្តតាមផ្លូវច្បាប់ហើយ។

រឿងមួយនេះគឺជាមេរៀនសម្រាប់មហាជនទូទៅដែលគប្បីពិនិត្យមើលចំពោះទីតាំងស្នាក់នៅឬទីកន្លែងមួយចំនួនដូចជាបន្ទប់ទឹកជាដើមដែលប្រេីប្រាស់ប្រចាំថ្ងៃ ចៀសវាងនូវករណីធ្វេសប្រហែសណាមួយដែល នាំ ឱ្យជនកំហូចលួចធ្វើសកម្មភាពបែបនេះបាន ៕