ដោយមានកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានលើកទី២ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» រយៈពេល២ថ្ងៃគឺ៖
– ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង៨,៣០នាទីព្រឹក ដល់ម៉ោង៤,៣០នាទីរសៀល
– ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង៨,៣០នាទីព្រឹក ដល់ម៉ោង៤,៣០នាទីរសៀល
* វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕