ម៉ាឌីវ និងហ្គីណេប៊ីសាវ នឹងចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា

ភ្នំពេញ ៖ លោក Ismail Habeeb Abdul Raheem Mohamed Asif សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៃប្រទេសម៉ាឌីវ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ កក្កដា ខាងមុខ ។

ជាមួយគ្នានេះ លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ ក៏នឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ផងដែរ ។ លោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ពីថ្ងៃ២១-២៤ កក្កដា តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕