កម្មករសំណង់ម្នាក់ធ្លាក់ពីអគារជាន់ទី៥ បណ្ដាលឲ្យស្លាប់

ភ្មំពេញ​ ៖​ កម្មករសំណង់វ័យ ២១ឆ្នាំម្នាក់ធ្លាក់ពីអគារជាន់ទី ៥ បណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតនៅពេលបញ្ជូនទៅសង្គ្រោះបឋមនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី ៥ខែកក្កដាឆ្នាំ ២០២៣ ទីតាំងកន្លែងដែលកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៤១ ក្នុងសង្កាត់វាលវង់ខណ្ឌ ៧ មករារាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកម្មករសំណង់រួមអាជីពជាមួយគ្នាបានបញ្ជាក់ប្រាប់ថាមុនពេលកើតហេតុកម្មករសំណង់រូបនោះដែលជាជនរងគ្រោះកំពុងតែធ្វើការនៅជាន់ទី 5 បានឈោងដៃយករទេះហើយក៏ផុតដៃបណ្ដាលឲ្យធ្លាក់មកដល់ជាន់ក្រោមភ្លាមនោះក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ។

ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតមានឈ្មោះ​ ធុល​ ពិសិដ្ឋ​ អាយុ ២១ ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតនៅខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថាអាគារកំពុងតែសាងសង់ដែលមានកម្ពស់ខ្ពស់ជាច្រើនជាន់នេះពុំមានស្លាកយីហោបញ្ជាក់ខេត្តតាកែវជាអាគារអ្វីនោះទេ។

បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ចនៃអធិការដ្ថាននគរបាលខណ្ឌ 7មករាសហការជាមួយនឹងកម្លាំងសមត្ថកិច្ចចក្ខុកោសលវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញកំពុងតែធ្វើកំណត់ហេតុនិងស្រាវជ្រាវនៅទីតាំងកន្លែងកើតហេតុ។
រីឯសពវិញត្រូវបានបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណីមិនដឹងតាំងពីស្មើណាមកទេអង្គភាពសារព័ត៌មានយើងក៏មិនអាចសុំការបកស្រាយពីអ្នកមើលការខុសត្រូវនូវអគារកំពង់សាងសង់នោះបានដែរ៕