ភ្នំពេញ៖ ដោយអនុវត្តនៅបទបញ្ជាដាច់ណាត់របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣, លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំប្រជុំដាក់បទបញ្ជាពង្រាយកម្លាំង ដើម្បីបាញ់កម្ទេចចោល យន្តហោះគ្មានមនុស្សបើក (Drone) ដែល មកធ្វើសកម្មភាពឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជា៕